ថៃ៖ ទោះជាមានអាយុកាន់តែច្រើនមែន តែតារាចម្រៀងស្រី Jennifer Kim នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាព ក៏ដូចជាទឹកដមសម្លេងដ៏ពីរោះ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។ 

ម៉្យាងវិញទៀត មិនត្រឹមតែមានសមត្ថភាពខាងវិស័យចម្រៀងតែប៉ុណ្ណោះនោះទេ តែតារាស្រីរូបនេះ ថែមទាំងមានការលេងខ្លួនដ៏ទាន់សម័យ រួមទាំងមានការថែរក្សាសម្រស់ឲ្យនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ ថែមទៀតផង។

ជាពិសេស ថ្មីៗនេះ Jennifer Kim ក៏បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោ ជាមួយនឹងមុខមាត់ដែលគ្មានការតុបតែងអ្វីទាំងអស់ ធ្វើឲ្យមើលឃើញពី មុខមាត់គ្មានស្នាមជ្រីវជ្រួញ ដែលមើលទៅកាន់តែក្មេងជាងវ័យ ក្នុងពេលដែលអ្នកស្រីមានអាយុ ៥២ ឆ្នាំទៅហើយ។ 

យ៉ាងណាមិញ បន្ទាប់ពីបានឃើញមុខមាត់ដ៏ក្មេងជាងវ័យរបស់ Jennifer Kim  ពិតជាធ្វើឲ្យមិត្តក្នុងសិល្បៈកម្សាន្ត និងហ្វេនៗមិនតិចអ្នកឡើយ បង្ហាញពីភាពពេញចិត្ត និងបានកោតសរសើរយ៉ាងខ្លាំង ពីការខំប្រឹងប្រែង ថែរក្សាសម្រស់ សុខភាព និងមុខមាត់ ឲ្យនៅតែមានភាពទាក់ទាញបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Kim 
Jennifer Kim 
Jennifer Kim 
Jennifer Kim 
មុខមាត់ របស់​ Jennifer Kim គ្មានការផាត់មុខ
មុខមាត់ របស់​ Jennifer Kim គ្មានការផាត់មុខ
មុខមាត់ របស់​ Jennifer Kim គ្មានការផាត់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ