​ស្ងាត់ៗ សួស វីហ្សា បន្ថែមសមាជិកថ្មីមួយទៀត ស្របពេលជិតដល់ថ្ងៃសម្រាលកូន

//s9.kh1.co/75/75331612a60ffc2ca0e613a590bb19fbb3c05c6e.jpg
នារី

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ស្ងាត់ៗ សួស វីហ្សា បន្ថែមសមាជិកថ្មីមួយទៀតស្របពេលជិតដល់ថ្ងៃសម្រាលកូន

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា និងស្វាមី ដែលជាតារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ថម មី បាន​ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ ដោយសារស្ងាត់ៗប្ដីប្រពន្ធមួយគូនេះ បានបង្ហាញរូបរាងសមាជិករថយន្តថ្មីបន្ថែមមួយទៀត គឺរថយន្តម៉ាក Trundra ទំនើបមួយគ្រឿងដ៏ថ្មីសន្លាង ពណ៌ទឹកប៊ិកដែលមានតម្លៃរាប់មុឺនដុល្លារ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អមជាមួយនឹងរូបភាព លោក ថម មី ជាស្វាមីរបស់ អ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖

ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខិតខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធដែលតែងតែអោយកំលាំងចិត្តប្តី សូមអោយហេងហេងរីកចំរើនតទៅមុខទៀត សមាជិកថ្មីសម្រាប់ទុកទៅតាមខេត្តនិងចំការ ហត់ណាស់រាល់ថ្ងៃតែក៏សប្បាយចិត្តព្រោះបានឃើញការតស៊ូបានដូចបំណង។

ក្រោយពេលបង្ហោះសារបែបនេះហើយ មានហ្វេនៗជាច្រើនបានជូនពរអ្នកនាង និងស្វាមីដេលខិតខំប្រឹងប្រែងរហូតមកដល់ថ្ងៃនេះ។ គួរបញ្ជាក់ផងថា មកដល់បច្ចុប្បន្ននេះ អ្នកនាង សួស វីហ្សា និង ស្វាមីមានរថយន្តទំនើបជាច្រើនគ្រឿងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សារដែលលោក ថម មី បានបង្ហោះ
សារដែលលោក ថម មី បានបង្ហោះ
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
អ្នកនាង សួស វីហ្សា និងលោក ថមមី
សួស វីហ្សា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T