មើលចុះ កូនស្រី ប្រាសាទ ដាវីន ឡើងគួរឲ្យស្រលាញ់

//s9.kh1.co/32/329d9878593f2ea29b904bb662c1daa8c4cffd76.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះបីកូនស្រី អ្នកនាង ប្រាសាទ ដាវីន ទើបមានអាយុ ១ខែ តែមុខមាត់ និងសម្រស់ពិតជាស្រស់ស្អាត ឃ្យូត គួរឲ្យក្នាញ់ខ្លាំង។

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ តារាស្រីតារាសម្ដែង និងតារាបង្ហាញម៉ូតដ៏ស្រស់សោភា អ្នកនាង ប្រាសាទ ដាវីន បានសម្រាលបានកូនស្រីដោយសុវត្ថិភាព ក្រោយពរពោះអស់ជាច្រើនខែ។ ក្រោយបង្កើតបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួច មានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានសម្ដែងនៅក្ដីអបអរចំពោះនាង និងស្វាមីខ្លាំងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមានកូនស្រី តារាស្រីរូបនេះ តែងតែបង្ហោះរូបកូន ព្រមទាំងបង្ហាញនៅសុខភមង្គលក្នុងគ្រួសារយ៉ាងមានសេចក្ដីសុខទ្វេដង លើសពីនេះទៅទៀត បច្ចុប្បន្ន ពេលនេះ កូនស្រីនាងមានអាយុ ១ខែហើយ ចំណែកមុខមាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំង។ ជាពិសេស មុខមាត់កុមារីរូបនេះ មានមុខស្អាតកាត់តាមម្ដាយ និងឪពុកជាជនជាតិបរទេស​ ហើយមានច្រមុះស្រួចថែមទៀតផង។ 

ជាក់ស្ដែង ខណៈកូនស្រីបាន១ខែ អ្នកនាង ប្រាសាទ ដាវីន បានយកកូនស្រីទៅថតរូប នឹងបានតុបតែងខ្លួនជូនកូនជាមួយស្ទាយ៍ឃ្យូតៗ មើលទៅគួរឲ្យក្នាញ់តែម្ដង ហើយនាងបានយកកូនស្រី ដាក់នៅក្នុងកន្រ្តក់ និងមានការរៀបចំបានយ៉ាងស្រស់ស្អាត។ ស្របគ្នានេះផងដែរ តាមរយៈរូបភាពកូនស្រីនាង ​បានបង្ហោះជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមមានអ្នកគាំទ្រជាច្រើនពោលើពាក្យសរសើរពីមុខមាត់ទារិកានេះសឹងមិនដាច់ពីមាត់គ្រប់ៗគ្នា៕

ប្រភពរូបភាព៖​ Sean Sithe Kun

សូមទស្សនារូបភាពខាងក្រោម៖ 

ប្រាសាទ ដាវីន និងកូនស្រី 
ប្រាសាទ ដាវីន និងកូនស្រី 
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T