អ្នកមុជទឹកបួននាក់ រកឃើញនាវាមុជទឹកលិច​តាំងពីសម័យសង្គ្រាមលោកលើកទី២ នៅច្រកសមុទ្រម៉ាឡាកា (មានវីដេអូ)

//s9.kh1.co/93/933607ae90ab2d4057f5f267a724a39f53d098e9.jpg
សង្គម

 ២០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​អ្នកមុជទឹកចំនួន ៤នាក់ បានរកឃើញនាវាមុជទឹកលិចតាំងពីសម័យសង្គ្រាមលោកលើកទី២ ​គិតរហូតមកដល់ពេលនេះ វាមានអាយុកាលប្រមាណ ៧៧ឆ្នាំ

បាងកក៖ នៅក្នុងដែនទឹកនៃច្រកសមុទ្រម៉ាឡាកា (Malacca) ដែលមានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងត្បូងកោះភូកេតប្រទេសថៃ អ្នកមុជទឹកចំនួន ៤នាក់ បានរកឃើញនាវាមុជទឹកលិចតាំងពីសម័យសង្គ្រាមលោកលើកទី២ ដោយគិតរហូតមកដល់ពេលនេះ វាមានអាយុកាលប្រមាណ ៧៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​បំណែកសេសសល់ ដែលគេជឿថាជា នាវាមុជទឹក USS Grenadier
​បំណែកសេសសល់ ដែលគេជឿថាជា នាវាមុជទឹក USS Grenadier

​បំណែកសេសសល់នៃនាវា​​មុជទឹក ដែលគេជឿជាក់ថាជានាវា​ USS Grenadier របស់សហរដ្ឋអាមេរិក​ ត្រូវបានរកឃើញដោយ​លោក Jean Luc Rivoire, Lance Horowitz, Benoit Laborie និងលោក Ben Reymenants នៅក្នុងជម្រៅទឹកសមុទ្រជាង ៨០ម៉ែត្រ។ យោងតាមទីបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រវត្តិសាស្ត្រនិងបេតិកភណ្ឌក៏បានឱ្យដឹងដែរថា នាវា​​មុជទឹក USS Grenadier មាន​ប្រវែងជាង ៩០ម៉ែត្រ និងមានទម្ងន់ ១,៤៧៥ តោន។

រូបថតនាវាមុជទឹក USS Grenadier នៅឆ្នេរសមុទ្រ New Hampshire សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤១
រូបថតនាវាមុជទឹក USS Grenadier នៅឆ្នេរសមុទ្រ New Hampshire សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤១

គួរឱ្យដឹងដែរថា នាវា​​មុជទឹកនេះត្រូវបានរកឃើញកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ប៉ុន្តែក្រុមអ្នកមុជទឹកខាងលើបានសម្រេចចិត្តប្រកាសការរកឃើញនៅខែនេះ បន្ទាប់ពីចំណាយពេល​អស់ជាច្រើនខែ ដើម្បីមុជទឹក​ក្នុងគោលបំណងសិក្សា ​ក៏ដូចជាកំណត់អត្តសញ្ញាណនាវា​ឱ្យបានកាន់តែច្បាស់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T