ទើបបាត់បង់កូនក្នុងពោះថ្មីៗ មែន ប៉ុន្តែ កុល ដាវី ត្រូវប្ដីជូនដើរលេង ថតរូបស្វីតៗមើលទៅមានក្ដីសុខណាស់

//s9.kh1.co/c6/c6e03ecd26203aff2ddf396851f7b6a560f73cba.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កុល ដាវី និង សុខ រក្សា នាំគ្នា​ទៅលំហែនៅមាត់សមុទ្រលើកនេះ មិនឲ្យខាតទេ ថតរូបបង្អួតភាពផ្អែមល្ហែមដាក់អ្នកគាំទ្រ ឃើញហើយចង់លើសជាតិស្ករ។

ព្រះសីហនុ៖ ជាការពិតណាស់ កាលពីជាងកន្លះខែមុន មហាជនដែលជាអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្ដែងក្ដីទុក្ខព្រួយ ក៏ដូចជាចូលរួមសោកស្ដាយជាខ្លាំង នៅពេលដែលបានទទួលដំណឹងនៃការបាត់បង់កូនក្នុងផ្ទៃរបស់តារាសម្ដែង កុល ដាវី ដែលជាភរិយារបស់តារាចម្រៀង សុខ រក្សា ដោយការបាត់បង់កូនទាំងនៅក្នុងផ្ទៃទើបតែប៉ុន្មានខែបែបនេះ ធ្វើឲ្យប្ដីប្រពន្ធមួយគូនេះ មានការសោកស្ដាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីមានការសម្រាកព្យាបាលសុខភាពបានល្អទៅហើយនោះ យើងឃើញថា កុល ដាវី ហាក់បីដូចជាអាចធ្វើចិត្តទទួលយកការបាត់បង់នេះបានហើយ ដោយពេលនេះនាងមានសុខភាពរឹងមាំ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ដែលមានស្វាមីចេះនៅមើលថែ ផ្ដល់ភាពកក់ក្ដៅគ្រប់ពេល មិនឃ្លាតឆ្ងាយសោះឡើយ។

ហើយអ្វីដែលពិសេសនោះ ថ្មីៗនេះ នាឪកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ប្ដីប្រពន្ធមួយគូនេះ ក៏បាននាំគ្នាទៅលំហែរកាយ តាមតំបន់កម្សាន្តជាច្រើនកន្លែង ក្នុងនោះពួកគេក៏បាន តុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា ទៅលេងដល់ឆ្នេរសមុទ្រខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយ បូករួមនិងបរិយាកាសដ៏ល្អបរិសុទ្ធ នៅទីនោះថែមទៀតនោះ ធ្វើឲ្យប្ដីប្រពន្ធមួយគូនេះ ​កាន់តែបង្កើតអនុស្សវរីយ៍ជាមួយគ្នា កៀកកើយល្អូកល្អើនយ៉ាងផ្អែមល្ហែម បង្ទួតទៅកាន់អ្នកគាំទ្រ។

ក្នុងនោះផងដែរ តាមរយៈរូបថតជាច្រើនសន្លឹក ដែលប្ដីប្រពន្ធគូនេះ បានបង្ហោះនៅលើបណ្ដាញសង្គម ពេលដែលអ្នកគាំទ្រ បានឃើញហើយ ក៏បាននាំគ្នាពោលពាក្យសរសើរចំពោះចំណងស្នេហ៍ដ៏មានក្ដីសុខរបស់អ្នកទាំងពីរនេះ ជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី
កុល ដាវី
កុល ដាវី
កុល ដាវី
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T