ឥណ្ឌាចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដា៩នាក់ ដែលត្រៀមរៀបគម្រោងវាយប្រហារភេរវកម្ម

//s9.kh1.co/38/385252b32e7a7c8bd97c77718b87e48ec729908a.jpg
សង្គម

 ២០-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ទីភ្នាក់ងារស៊ើបអង្កេតជាតិឥណ្ឌា ហៅកាត់ថា NIA ​បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដា ៩នាក់ ដែលកំពុងរៀបចំផែនការវាយប្រហារនៅ​រដ្ឋធានីញូដេលី

ញូដេលី៖ កាលពីថ្ងៃសៅរ៍នេះទីភ្នាក់ងារស៊ើបអង្កេតជាតិឥណ្ឌា ហៅកាត់ថា NIA ​បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដា ៩នាក់ ដែលកំពុងរៀបចំផែនការវាយប្រហារនៅទីតាំងមួយចំនួន ដោយ​ក្នុងនោះមានទាំងរដ្ឋធានីញូដេលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ NIA បានឱ្យដឹងថា ​ក្រុមសកម្មប្រយុទ្ធដែលមានគ្នា ៦នាក់ ត្រូវបានចាប់ខ្លួននៅភាគខាងកើតនៃរដ្ឋ West Bengal ​ចំណែក ៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រុមសកម្មប្រយុទ្ធទាំងនេះត្រូវបានសង្ស័យថាមានទំនាក់ទំនង​ ក៏ដូចជា​ទទួលការគាំទ្រពីក្រុមសកម្មប្រយុទ្ធពីប្រទេសប៉ាគីស្ថាន ខណៈដែលអ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន មិនទាន់បានធ្វើការឆ្លើយតបមកវិញនោះទេ។

គួរឱ្យដឹងដែរថា បច្ចុប្បន្នប្រទេសឥណ្ឌាបាននឹងកំពុងបង្កើន​សកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់កាស្មៀរ ​និងតំបន់មួយចំនួនទៀត។ ហើយកាលពីឆ្នាំមុន កងកម្លាំងឥណ្ឌាក៏បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅតំបន់កាស្មៀរនេះដែរ៕

កងកម្លាំងឥណ្ឌាចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដា ៩នាក់
កងកម្លាំងឥណ្ឌាចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដា ៩នាក់
កងកម្លាំងឥណ្ឌារឹបអូសអាវុធបានជាច្រើន
កងកម្លាំងឥណ្ឌារឹបអូសអាវុធបានជាច្រើន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T