ទីបំផុត ឪពុក Tangmo បានស្លាប់ចោលនាងហើយ ក្រោយទ្រាំនឹងជំងឺលែងបាន

//s9.kh1.co/d0/d068e9a58e517f3e9c2816a52bdcb2f4b314b115.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វេនៗជាច្រើនពិតជាមានភាពសោកស្ដាយខ្លាំង ចំពោះ តារាសម្ដែងស្រី នាង Tangmo ប​ន្ទាប់ពីនាងបានបង្ហើបដំណឹងយ៉ាងក្រៀមក្រំ ដែលឪពុករបស់នាង បានទទួលមរណភាពហើយ

ថៃ៖ វាគឺជារឿងដ៏ក្រៀមក្រំបំផុត សម្រាប់តារាសម្ដែងស្រី នាង Tangmo ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ខណៈពេលដែល លោកឪពុករបស់នាង បានទទួលមរណភាព ដោយសារជំងឺមហារីក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បានឲ្យដឹងថា លោកឪពុករបស់នាង បានបន្តព្យាបាលជំងឺនេះ ចាប់តាំងពីដើមឆ្នាំនេះ រហូតមកទល់នឹងពេលថ្មីៗ ខណៈពេលនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកញ្ញានេះ នាង Tangmo ក៏បានបង្ហោះសារនិងរូបភាព នៅលើបណ្ដាញសង្គម ប្រាប់ពីព័ត៌មានថា ឪពុករបស់នាងបានទទួលមរណភាពហើយ ដោយនៅក្នុងនោះបាននិយាយថា៖

 លោកឪពុកបានទៅរស់នៅជាមួយព្រះហើយ។ គ្មាន​ការឈឺចាប់​ទៀត​ទេ។ កុំបារម្ភអី ខ្ញុំនឹងមើលថែរក្សាខ្លួនឯងឲ្យបានល្អ ដូចលោកឪពុកចិញ្ចឹមខ្ញុំមកបានយ៉ាងល្អ សូមអរគុណ​ព្រះជាម្ចាស់ សូមឲ្យពួកយើងក្លាយទៅជាឪពុកកូន ដែលស្រលាញ់គ្នា ។

Tangmo

បន្ទាប់ពីបានជ្រាបពីព័ត៌មានដ៏សោកសៅបែបនេះហើយ ក៏មានមិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្ត និងអ្នកគាំទ្រជាច្រើន បានបង្ហាញពីភាពសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះនាង និងក្រុមគ្រួសារ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo 
Tangmo 
Tangmo 
Tangmo 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
Tangmo និង ឪពុកនាង 
រូបភាព ដែលTangmo បានបង្ហោះប្រាប់ពីដំណឹង ដែលឪពុកនាងបានទទួលមរណភាព
រូបភាព ដែលTangmo បានបង្ហោះប្រាប់ពីដំណឹង ដែលឪពុកនាងបានទទួលមរណភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T