Chompoo បញ្ចេញមួយទំហឹង មើលទៅកាន់តែ Hot

//s9.kh1.co/63/634d433768cebd1ce47095f99e870435dbf2f247.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chompoo បានធ្វើឲ្យគេឯងក្នុងបណ្ដាញសង្គម លាន់មាត់និងចាប់អារម្មណ៍សាជាថ្មី ជាមួយរូបភាពដ៏ប្លែកភ្នែករបស់នាង ពីរបីសន្លឹក ក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក

ថៃ៖ បើនិយាយដល់ តារាស្រីថៃដែលជារាជនីនៃFashion ប្រិយមិត្តច្បាស់ជានឹកឃើញដល់ កំពូលតារាស្រី Chompoo Araya ជាក់ជាមិនខាន ដែលរាល់ពេល រូបនាងតែងតែមកជាមួយស្ទាយ៍សម្លៀកបំពាក់បែបប្លែកៗ ចម្រុះពណ៌ ទាន់សម័យស៊ីដាច់គេតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ តារាស្រីរូបនេះ តែងតែឲ្យបណ្ដាលអ្នកគាំទ្រទាំងអស់ សរសើរមិនដាច់ពីមាត់ពីរាងរៅដ៏ស្រស់ស្អាត ស្លីមស្រលូនរបស់នាង ទោះបីជាសព្វថ្ងៃមានឈ្មោះជាអ្នកម៉ាក់កូនភ្លោះក៏ពិតមែន តែសម្រស់វិញ ឲ្យក្រមុំល្មមៗសុំចាញ់ហើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Chompoo បានធ្វើឲ្យគេឯងក្នុងបណ្ដាញសង្គម លាន់មាត់និងចាប់អារម្មណ៍សាជាថ្មី ជាមួយរូបភាពដ៏ប្លែកភ្នែករបស់នាង ពីរបីសន្លឹក ក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក ឈរបង្ហាញរាងដ៏ស្រលូនក្បែរអាងទឹក មានបញ្ចេញសាច់សខ្ជីទៀតផង  ពិតជាទាក់ទាញខ្លាំងណាស់។

ជាមួយគ្នានេះដែរ តាមរយៈរូបថតទាំងនេះដែរ បានទាញយកចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របានមិនចេះតិច ហើយអ្នករាល់គ្នាឃើញហើយ ជឿជាក់ថា​មិនលាន់មាត់សរសើរមិនបាននោះទេ បើMommy រូបនេះ មើលទៅ Hot បែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Chompoo ក្នុងឈុតប៊ីគីនី 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T