ភ្នំពេញ៖ ពិតណាស់ថា ប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ៊ីនស្ដារក្រាម ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពីកញ្ញា តែ ស៊ុនសូដាលីកា ដែលជាអតីតសមាជិករាំដ៏ឆ្នើមប្រចាំក្រុមOMG តែងបង្ហាញក្បាច់រាំរស់រវើកគួរឲ្យសរសើរលើឆាកអន្តរជាតិផងដែរ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ បានបាត់មុខពីក្រុមរាំដ៏មានប្រជាប្រិយភាពមួយនេះ ឈឹងតែម្ដង ធ្វើឲ្យហ្វេនៗបារម្ភ និងនឹកដល់គ្រប់គ្នា។ ប៉ុន្តែ បើក្រឡេកមើលគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង ឃើញថា លីកា ហាក់មានសភាពប្លែកខុសពីមុន ជាពិសេសម៉ូតសក់ដែលកាត់ខ្លីអស់ ថែមទាំងធ្លាប់បានបង្ហាញរូបថតអង្គុយលើរទេះរុញទៀតផង ធ្វើឲ្យអ្នកគាំទ្រទាំងអស់ងឿងឆ្ងល់កាន់តែខ្លាំង ក្រោយមកទើបបានជ្រាបថារូបនាង បានជួបឧបទ្ទវហេតុគ្រោះថ្នាក់មួយ។

មកទល់នឹងពេលនេះ កាលពីប៉ុន្មានថ្ងៃមុន តែ ស៊ុនសូដាលីកា​ ទើបតែដាច់ចិត្តទម្លាយវីដេអូទាំងស្រុង បង្ហាញពីមូលហេតុដែលបាត់មុខពីសិល្បៈក្រុមរាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត រហូតប្រេះឆ្អឹង និងបកស្រាយរាល់ចម្ងល់ទស្សនិកជនទាំងអស់។ ក្នុងនោះដែរ តាមរយៈវីដេអូមួយនោះ តែ ស៊ុនសូដាលីកា បានទម្លាយថា៖​

លីកា

ក្រោយពីអ្នកគាំទ្រទាំងអស់បានទស្សនាវីដេអូខ្លីមួយនោះហើយ ជឿជាក់ថា អ្នករាល់គ្នា នឹងមានការរំជួលចិត្តអាណិត តារាវ័យក្មេងរូបនេះ គ្រប់គ្នា ដែលត្រូវជួបហេតុការណ៍នឹកស្មានមិនដល់បែបនេះ ជាពិសេសក៏ឃើញមានហ្វេនៗជាច្រើនចូលមកបញ្ចេញមតិ ជូនពរឲ្យរូបនាងឆាប់ជាសះស្បើយថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម៖

លីកា ពេលមិនទាន់ជួបគ្រោះថ្នាក់ចរាចរណ៍
លីកា បច្ចុប្បន្ន
លីកា បច្ចុប្បន្ន
លីកា បច្ចុប្បន្ន
លីកា អង្គុយលើរទេះរុញ
រូបថតអេកូឆ្អឹងរបស់ លីកា
លីកា ពេលជួបគ្រោះថ្នាក់ចរាចរណ៍
វីដេអូ លីកា ពេលជួបគ្រោះថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

លីកា(OMG)