ភ្នំពេញ៖ ពិតណាស់ថា ប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ៊ីនស្ដារក្រាម ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពីកញ្ញា តែ ស៊ុនសូដាលីកា ដែលជាអតីតសមាជិករាំដ៏ឆ្នើមប្រចាំក្រុមOMG តែងបង្ហាញក្បាច់រាំរស់រវើកគួរឲ្យសរសើរលើឆាកអន្តរជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ បានបាត់មុខពីក្រុមរាំដ៏មានប្រជាប្រិយភាពមួយនេះ ឈឹងតែម្ដង ធ្វើឲ្យហ្វេនៗបារម្ភ និងនឹកដល់គ្រប់គ្នា។ ប៉ុន្តែ បើក្រឡេកមើលគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង ឃើញថា លីកា ហាក់មានសភាពប្លែកខុសពីមុន ជាពិសេសម៉ូតសក់ដែលកាត់ខ្លីអស់ ថែមទាំងធ្លាប់បានបង្ហាញរូបថតអង្គុយលើរទេះរុញទៀតផង ធ្វើឲ្យអ្នកគាំទ្រទាំងអស់ងឿងឆ្ងល់កាន់តែខ្លាំង ក្រោយមកទើបបានជ្រាបថារូបនាង បានជួបឧបទ្ទវហេតុគ្រោះថ្នាក់មួយ។
មកទល់នឹងពេលនេះ កាលពីប៉ុន្មានថ្ងៃមុន តែ ស៊ុនសូដាលីកា ទើបតែដាច់ចិត្តទម្លាយវីដេអូទាំងស្រុង បង្ហាញពីមូលហេតុដែលបាត់មុខពីសិល្បៈក្រុមរាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត រហូតប្រេះឆ្អឹង និងបកស្រាយរាល់ចម្ងល់ទស្សនិកជនទាំងអស់។ ក្នុងនោះដែរ តាមរយៈវីដេអូមួយនោះ តែ ស៊ុនសូដាលីកា បានទម្លាយថា៖
ថ្ងៃទី ០៤/០៥/២០២០ ខ្ញុំគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡានធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត ( ប្រេះឆ្អឹង ) ខណៈពេលខ្ញុំទៅលំហែរកាយនៅកំពត។ដោយសារតែភ្លាមៗមានសភាពធ្ងន់ធ្ងរខ្លាំងពេកទើបខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ខ្ញុំចាំដល់ខ្ញុំរាងស្រួលបួលបន្តិចសិនទើបខ្ញុំអាចធ្វើចិត្តប្រាប់អ្នកទាំងអស់គ្នាបាន
ក្រោយពីអ្នកគាំទ្រទាំងអស់បានទស្សនាវីដេអូខ្លីមួយនោះហើយ ជឿជាក់ថា អ្នករាល់គ្នា នឹងមានការរំជួលចិត្តអាណិត តារាវ័យក្មេងរូបនេះ គ្រប់គ្នា ដែលត្រូវជួបហេតុការណ៍នឹកស្មានមិនដល់បែបនេះ ជាពិសេសក៏ឃើញមានហ្វេនៗជាច្រើនចូលមកបញ្ចេញមតិ ជូនពរឲ្យរូបនាងឆាប់ជាសះស្បើយថែមទៀតផង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម៖






