ម៉ាឡេស៊ី៖ បុរសម៉ាឡេស៊ីម្នាក់បាននិយាយថា មានរូបថតសែហ្វីនិងវីដេអូរបស់សត្វស្វា នៅក្នុងទូរសព្ទរបស់គាត់ដែលបានបាត់ កាលពីថ្ងៃមុន បន្ទាប់ពីរកឃើញវានៅម្ដុំព្រៃ ខាងក្រោយផ្ទះរបស់គាត់។ នៅក្នុងវីដេអូនៅលើបណ្ដាញសង្គម Twitter ដែលបង្ហោះដោយលោក Zackrydz Rodzi បានបង្ហាញពី សត្វស្វាមួយក្បាលកំពុងព្យាយាមស៊ីទូរសព្ទរបស់គាត់ ហើយការបង្ហោះនេះត្រូវបានគេចែករំលែកយ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិស្សិតអាយុ២០ឆ្នាំរូបនេះបានបន្ថែមទៀតថា ទូរសព្ទរបស់គាត់ត្រូវបានចោរលួច នៅពេលគាត់កំពុងដេកលក់ ហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃសៅរ៍ គាត់បានភ្ញាក់ពីដេក ប៉ុន្តែបែរជារកទូរសព្ទមិនឃើញ។ បន្ទាប់មកលោក Zackrydz ខំព្យាយាមដើររកទូរសព្ទ តែរកមិនឃើញសោះ រហូតដល់ថ្ងៃអាទិត្យ ពេលថ្ងៃត្រង់ ឪពុករបស់គាត់បានចាប់អារម្មណ៍លើស្វាមួយក្បាល នៅខាងក្រោយផ្ទះ។
គាត់បានព្យាយាមតេដើររកទូរសព្ទសាជាថ្មី ហើយស្រាប់តែលឺសំឡេងរោទិ៍ពីព្រៃ ខាងក្រោយសួនច្បារ នៅក្រោយផ្ទះ។ ពេលគាត់ស្ទុះទៅរកមើល ស្រាប់តែឃើញទូរសព្ទប្រលាក់ភក់ និងស្លឹកឈើ នៅខាងក្រោមដើមត្នោតមួយដើម។ នៅពេលឆែកមើលកន្លែងទុករូបថត ស្រាប់តែឃើញរូបថតរបស់សត្វស្វាជាច្រើនសន្លឹក។ វាពិបាកបញ្ជាក់ថា ស្វាមួយក្បាលនេះអាចថតរូបនិងវីដេអូដោយខ្លួនឯង បានដោយវិធីណា៕


Something yang korang takkan jumpa setiap abad. Semalam pagi tido bangun bangun tengahari phone hilang. Cari cari satu rumah geledah sana sini semua takde then last last jumpa casing phone je tinggal bawah katil tapi phonenya takde. Sambung bawah. pic.twitter.com/0x54giujnY
— z (@Zackrydz) September 13, 2020