ពេលវ័យជ្រេទៅ សុំជីវិតស្វីត ដូចជា ព្រាប សុវត្ថិ និងគ្រួសារគាត់ បានហើយ

//s9.kh1.co/5b/5bad438b413b61e6b332ef6579ee0d7d3061d031.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ព្រាប សុវត្ថិ តែងតែឲ្យភរិយារបស់ខ្លួន មានតែស្នាមញញឹមជានិច្ច ដោយមិនដែលឃើញប្រពន្ធ មានការឈឺចាប់ រីងរៃ ព្រោះតែលោកនោះទេ។

ភ្នំពេញ៖ ដំណឹងដ៏ភ្ញាក់ផ្អើលចុងឆ្នាំ ២០២០ ដែលតារាចម្រៀងកំពូល ព្រាប សុវត្ថិ បានចាកចេញពីទ្រនំខ្ពស់ គឺផលិតកម្ម ហង្សមាស ដែលលោក បានជ្រកកោន អស់រយៈពេលរាប់ឆ្នាំ មកចូលផលិតកម្ម កាឡាក់ស៊ីវិញ ធ្វើឲ្យមហាជន មានការចម្លែកចិត្តយ៉ាងខ្លាំង។ តែយ៉ាងណា នេះជាសម្រេចចិត្តរបស់លោក ដូច្នេះបើនៅជាហ្វេន គឺត្រូវតែ ពេញចិត្តជាមួយនឹង ការសម្រេចចិត្ត និងការជ្រើសរើសរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មកចាប់អារម្មណ៍លើ ជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ឃើញថា មានភាពរលូនទៅមុខ ជាមួយនឹងក្រុមគ្រួសារ ដោយមិនដែលរឿងអាស្រូវ ឈ្លោះប្រកែកពេញបណ្តាញសង្គម ផ្អើលគេផ្អើលឯងនោះទេ មានតែ ភាពស្អិតរមួតនឹងគ្នា ជានិច្ច។ ជាពិសេស គួបផ្សំនឹង ប្រពន្ធលោក ចេះយកចិត្ត និងចូលចិត្តលេងផងទៀតនោះ កាន់តែធ្វើឲ្យ ជីវិតគ្រួសារលោក រឹតតែស្រស់បំព្រងទៅមុខ រឹតតែខ្លាំង។

ក្នុងនោះ ក៏មានហ្វេនជាច្រើន បានប្រាថ្នាសុំជីវិតគូដូចជាលោក នៅពេលពួកគេចាស់ទៅ ព្រោះថា​ជីវិតបែបនេះហើយ ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន ទោះមានឬក្រក៏ដោយ ឲ្យតែ ចេះស្រលាញ់ មានស្នេហាស្មោះស្ម័គ្រដាក់គ្នា វាគ្រប់គ្រាន់ហើយ៕

ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ និងប្រពន្ធ
ព្រាប សុវត្ថិ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T