ប្រទេសឥណ្ឌូនេស៊ីបានសម្រេចប្រើប្រាស់សណ្ឋាគារជាបន្ទប់ស្នាក់នៅដាច់ដោយឡែកសម្រាប់អ្នកជំងឺ Covid-19

//s9.kh1.co/56/5613b04d52c894509de12011e258f10e46b376fa.jpg
សង្គម

 ១៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌូនេស៊ីបានសម្រេចចិត្តប្រើប្រាស់សណ្ឋាគារសម្រាប់អ្នកជំងឺ COVID-១៩ ស្នាក់នៅដាច់ដោយឡែកក្នុងគោលបំណងបន្ថែមទៅលើមន្ទីរពេទ្យដែលមានស្រាប់

ចាកាតា៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Terawan Agus Putember បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ីបានសម្រេចចិត្តប្រើប្រាស់សណ្ឋាគារសម្រាប់អ្នកជំងឺ COVID-១៩ ស្នាក់នៅដាច់ដោយឡែកក្នុងគោលបំណងបន្ថែមទៅលើមន្ទីរពេទ្យដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោករដ្ឋមន្រ្តីបានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមានកំណត់នៅការិយាល័យប្រធានាធិបតីថា "នេះគឺជាកិច្ចសហប្រតិបត្តិការជាមួយក្រុមបណ្តាញសណ្ឋាគាររួមមានទាំងសណ្ឋាគា Accor, Novotel និងសណ្ឋាគា Ibis ។ ហើយបើចាំបាច់អាចមានសណ្ឋាគារពី ១៥-៣០ បន្ថែមទៀត។”

សណ្ឋាគាររដ្ឋាភិបាលបានរៀបចំសម្រាប់ស្នាក់នៅដាច់ដោយឡែក
សណ្ឋាគាររដ្ឋាភិបាលបានរៀបចំសម្រាប់ស្នាក់នៅដាច់ដោយឡែក

យោងតាមលោក Putranto រដ្ឋាភិបាលនៅតែបន្តបង្កើនបន្ទប់ស្នាក់នៅដាច់ដោយឡែកបន្ថែមទៀតសម្រាប់អ្នកជំងឺ COVID-១៩ ជាពិសេសអ្នកដែលមានរោគសញ្ញាស្រាលឬគ្មានរោគសញ្ញា។

ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាលនៅរដ្ឋធានីចាកាតា រដ្ឋាភិបាលក៏បានរៀបចំមន្ទីរពេទ្យបន្ទាន់ចំនួនពីរដែលពីមុនធ្លាប់ជាកន្លែងស្នាក់នៅរបស់អត្តពលិក ។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ថា“ អគារលេខ ៦ ដែលមានគ្រែចំនួន ១,៧៤៦ ត្រូវបានផ្ទុកដោយអ្នកជំងឺចំនួន ៨៨៨ នាក់។ អគារទី ៧ ដែលមានគ្រែចំនួន ២,៤៧២ ត្រូវបានផ្ទុកដោយអ្នកជំងឺចំនួន ៧៤៩ នាក់។

សណ្ឋាគាររដ្ឋាភិបាលបានរៀបចំសម្រាប់ស្នាក់នៅដាច់ដោយឡែក
សណ្ឋាគាររដ្ឋាភិបាលបានរៀបចំសម្រាប់ស្នាក់នៅដាច់ដោយឡែក

លោកបានបន្តទៀតថា សណ្ឋាគារលំដាប់ផ្កាយ ២ ចំនួនចន្លោះពី ១០ ទៅ ១៥ និងសណ្ឋាគារលំដាប់ផ្កាយ ៣ នៅចាកាតាក៏នឹងត្រូវប្រើសម្រាប់ឱ្យអ្នកជំងឺដែលគ្មានរោគសញ្ញាស្នាក់នៅដាច់ដោយឡែកផងដែរ ។ សណ្ឋាគារទាំងនោះដែលមានបន្ទប់ចំនួន ១,៥០០ អាចផ្ទុកអ្នកជំងឺបាន ៣,០០០ នាក់។

ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា ករណីនៃជំងឺ COVID-១៩ នៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងចំនួន ៣,១៤១ ក្នុងរយៈពេលមួយថ្ងៃដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២២១,៥២៣ ករណី និងមានចំនួនអ្នកស្លាប់ថ្មីមានចំនួន ១១៨ នាក់ដែលនាំឲ្យកើនឡើងដល់ ៨,៨៤១ នាក់។

គួរឱ្យដឹងផងដែរថា យោងតាមក្រសួងបានឱ្យដឹងថាប្រជាជនចំនួន ៣,៣៩៥ នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដែលធ្វើឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយពីជំងឺនេះសរុបចំនួន ១៥៨.៤០៥ នាក់៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T