វ៉ាក់សាំងកូវីដ១៩របស់ចិន អាចនឹង​ដាក់ឱ្យប្រើជាសាធារណៈ នៅខែវិច្ឆិកាខាងមុខនេះ

//s9.kh1.co/21/2167a38109d72b71f5fc7e8a415eab6b48aee873.png
សង្គម

 ១៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងផលិតឡើងនៅក្នុងប្រទេសចិន អាច​នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសាធារណៈ​ យ៉ាងឆាប់បំផុតនៅត្រឹមខែវិច្ឆិកា

ប៉េកាំង៖ អ្នកនាំពាក្យមជ្ឈមណ្ឌលត្រួតពិនិត្យ​និងបង្ការជំងឺឆ្លងចិន ហៅកាត់ថា CDC បាន​ឱ្យដឹង​ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងផលិតឡើងនៅក្នុងប្រទេសចិន អាច​នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសាធារណៈ​ យ៉ាងឆាប់បំផុតនៅត្រឹមខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន France24 ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន ​៤ប្រភេទ កំពុងឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ។ ហើយ​ក្នុងចំណោមវ៉ាក់សាំងទាំងនោះ មានវ៉ាក់សាំងចំនួន ​៣ប្រភេទ ​​ត្រូវបានគេដាក់ឱ្យប្រើប្រាស់រួចទៅ​ហើយ​កាលពីខែកក្កដា ​សម្រាប់ក្រុមមនុស្ស ដែលមានហានិភ័យឆ្លងជំងឺខ្ពស់​ដូចជា គ្រូពេទ្យ​ និងបុគ្គលិកការពារសន្តិសុខជាតិជាដើម។

ប្រធានផ្នែកជីវសុវត្ថិភាព​របស់មជ្ឈមណ្ឌល CDC ​លោកស្រី Guizhen Wu បាន​ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋចិនយ៉ាងដូច្នេះថា៖

ដំណើរ​ការធ្វើពិសោធន៍វ៉ាក់សាំងកូវីដ១៩នៅដំណាក់កាលទី៣ គឺកំពុងដំណើរការយ៉ាងរលូនបំផុត ហើយ​វាអាចនឹងត្រៀមរួចរាល់សម្រាប់សាធារណជនទូទៅប្រើប្រាស់បាននៅខែវិច្ឆិកា ឬខែធ្នូ។

Guizhen Wu 

គួរជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន ដែលមានឈ្មោះថា Sinopharm និង Sinovac Biotech បាននឹងកំពុង​ផលិតវ៉ាក់សាំង​កូវីដ១៩ចំនួន ៣ប្រភេទ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់របស់រដ្ឋ។ ​ចំណែកវ៉ាក់សាំងទី ៤ ដែលបង្កើតឡើងដោយ​ក្រុមហ៊ុន CanSino Biologics និងអង្គភាពស្រាវជ្រាវឱសថ​នៃយោធារបស់ចិន ​បានបង្ហាញលទ្ធផលនូវវិជ្ជមាន ​ហើយក៏មានសុវត្ថិភាព​ក្នុងការឆ្លើយតប​ទៅប្រព័ន្ធភាពស៊ាំដែរ៕

ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន ​៤ប្រភេទ កំពុងឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ
ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន ​៤ប្រភេទ កំពុងឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T