មិនលាក់លៀម! លី លានជា ទម្លាយចំៗពីភរិយាទី២ និងសុំទោសទៅកាន់ប្រពន្ធមុន

//s9.kh1.co/8c/8c67a61d74ba1e3efcdb2548fef5576a55b68890.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង វាយតប់ លី លានជា ទម្លាយអារម្មណ៍ពិតចំពោះភរិយាទី២ ដែលបានធ្វើឲ្យលោក ស្គាល់ពាក្យថាស្នេហានិង សុំទោសទៅដល់ ភរិយាមុន​ផងដែរ ចំពោះកំហុសគាត់បានសាងផងដែរ។

ចិន៖ ថ្មីៗនេះ តារាសម្តែងភាពយន្តលក្ខណៈវាយតប់ លីលានជា ដែលមានឈ្មោះក្រៅថា​ Jet  Li បានបង្ហើបពីអារម្មណ៍ខ្លួនចំពោះភរិយាទី២ ដែលបានបង្រៀនរូបគេ ឲ្យបានស្គាល់អំពីអត្ថន័យពាក្យថា សេចក្តីស្នេហាឬ សេចក្តីស្រលាញ់ពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បាននិយាយប៉ុន្មានម៉ាត់អរគុណទៅកាន់ភរិយាក្នុងពេលបច្ចុប្បន្ននិង សូមទោសទៅកាន់អតីតភរិយាផងដែរ ដោយខ្លឺមសារទាំងអស់មានន័យថា៖

នៅពេលដែលខ្ញុំនៅក្មេង មាននារីម្នាក់ដែលស្រលាញ់ខ្ញុំហើយ ខ្ញុំគិតថាខ្ញុំក៏ស្រលាញ់នាងវិញដែរ ប៉ុន្តែក្រោយពីបានជួបនឹង ភរិយា បច្ចុប្បន្ន ទើបខ្ញុំដឹងច្បាស់ថា ស្នេហាគឺជាអ្វី ដោយខ្ញុំសុខចិត្តបោះបង់ កិត្តិយស  ឱកាសទាំងអស់ រួមទាំងជីវិតរបស់ខ្ញុំដែរ 
អ្វិដែលខ្ញុំសម្រេចចិត្តនេះគឺធ្វើដោយអារម្មណ៍ផ្ទាល់ ដោយការគិតបែបនេះមានជារៀងរាល់ថ្ងៃ
ជាចុងក្រោយ ខ្ញុំសូមធ្វើការសុំទោសដល់ អតីតភរិយា Huang Qiuyan ខ្ញុំពិតជាសុំទោសពិតមែន ខ្ញុំពិតមានកំហុសមែន នៅពេលនោះខ្ញុំគ្រាន់បានរៀនថា ស្នេហាពិតជាអ្វីប៉ុណ្ណោះ។

លី លានជា

គួរបញ្ជាក់ដែរថា តារាសម្តែងលី លានជា បានរៀបការជាមួយ Huang Qiuyan ក្នុងឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ ១៩៩០ ទើបសម្រេចចិត្តលែងលះគ្នាវិញ ទើបតារាមួយដួងនេះបាន រៀបការជាលើកទី២ ជាមួយNina Li Chi ក្នុងឆ្នាំ១៩៩៩ រហូតមកទល់បច្ចុប្បន្ននេះ។

សូមចូលមើលរូបភាពខាងក្រោម៖

លីលានជានិង Nina Li Chi 
លីលានជានិង Nina Li Chi 
លីលានជានិង Nina Li Chi (ភរិយា បច្ចុប្បន្ន)
លីលានជានិង Nina Li Chi (ភរិយា បច្ចុប្បន្ន)
លីលានជានិង Nina Li Chi (ភរិយា បច្ចុប្បន្ន)
លីលានជានិង Nina Li Chi (ភរិយា បច្ចុប្បន្ន)
Huang Qiuyan
Huang Qiuyan
លី លានជានិង Huang Qiuyan (អតីតប្រពន្ធ)
លី លានជានិង Huang Qiuyan (អតីតប្រពន្ធ)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T