ខួបឆ្នាំនេះ ឱក សុគន្ធកញ្ញា លេងមួយចាស់ដៃ ម៉ៅអស់កោះសង្សារ ដើម្បីជួបជុំបងប្អូន ថែមទាំងនិយាយថា…

//s9.kh1.co/8b/8b9992e7d9e4ba52183adfd6f9501b26efb90f88.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខួបឆ្នាំនេះ ឱក សុគន្ធកញ្ញា លេងមួយចាស់ដៃ ម៉ៅអស់កោះសង្សារ ដើម្បីជួបជុំបងប្អូន

ក្រុងព្រះសីហនុ៖ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃខួបកំណើតក្នុងគម្រប់ខួប ៣៣ឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ ក្នុងនោះផងដែរថា អ្នកនាងបានដឹកដៃស្វាមីបណ្តូលចិត្ត និងកូនប្រុសដ៏គួរឲ្យស្រលាញ់ទៅកម្សាន្តលេងសម្រាកលំហែកាយនៅឯកោះសង្សារ ដែលជាកោះមួយដែលមានទេសភាពស្រស់ស្អាត និងបរិកាសស្រស់ស្រាយ។  ហើយម្សិលមិញនេះផងដែរ អ្នកនាង និងស្វាមី ក៏បានឆ្លៀតធ្វើបុណ្យនិមិត្តព្រះសង្ឃរាប់បាត ប្រគេនទ័យទាននៅលើកោះសង្សារផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងដំណើរកម្សាន្តមួយនេះ សង្កេតឃើញមានបងប្អូន មិត្តភក្តិជាច្រើនក៏បានរួមដំណើរកម្សាន្តនេះយ៉ាងសប្បាយរីករាយ ជាមួយអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ ដំណើរកម្សាន្តនេះក៏ឃើញមានលោក ណុប បាយ៉ារិទ្ធ និងក្រុមគ្រួសាររបស់អ្នកនាង គង់ សុជាតិ ក៏មានវត្តមានក្នុងដំណើរកម្សាន្តនេះផងដែរ។

តួយ៉ាង មុននេះបន្តិចអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបជាច្រើនសន្លឹកជាមួយបងប្អូន និងមនុស្សជិតស្និទ្ធជាច្រើននាក់ រួមទាំងសរសេរយ៉ាងដូច្នេះថា “ព្រោះ​តែ​ខួប​ឆ្នាំ​នេះ​ខ្លាច​ប្អូន​ឯកា​ Sweet តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ចឹងហើយបងប្អូនមកជុំគ្នាតែម្ដងទៅ​ ត្រឹមតែជាង ៣០នាក់តែប៉ុណ្ណោះ ម៉ៅកោះមួយលេង (មកពីមានតែមួយក្រុម)”

សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា និងបងប្អូនសាច់ញាតិ
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T