ឃើញរូបរាងសង្ហាៗ ប៉ុន្តែតារាប្រុសល្បីល្បាញទាំង ៣ រូបនេះបញ្ជាក់ច្បាស់ៗថាមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ

//s9.kh1.co/03/0391f9c695f3c70a5dde85cc821d56b54ef1b6ee.jpg
នារី

 ១៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសល្បីល្បាញទាំង ៣ រូបនេះបញ្ជាក់ច្បាស់ៗថាមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ

ថៃ៖ ជឿជាក់ថានារីៗមិនតិចទេ ដែលកំពុងជាប់ចិត្ត លង់ស្រលាញ់តារាថៃទាំង ៣ រូបនេះ ប៉ុន្តែជាក់ស្តែងកាលពីថ្មីៗនេះពួកគេទាំង ៣ បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះមិនទាន់មានមិត្តស្រី ឬម្ចាស់បេះដូងនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើតារាប្រុសៗទាំង ៣ រូបដែលមានបេះដូងទំនេរជាតារារូបណាខ្លះ?
១. Great Warintorn
កាលពីខែកក្កដា ឆ្នាំ២០២០ តារាប្រុសរាងសង្ហា និងកេរ្តិ៍ឈ្មោះល្បីល្បាញ Great Warintorn បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកទើបនឹងបែកបាក់ស្នេហាជាមួយនារីម្នាក់ ប៉ុន្តែនាងមិនមែនជាអ្នកក្នុងរង្វង់សិល្បៈទេ។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីបែកបាក់ស្នេហាប៉ុន្មានខែនេះ លោកនៅមិនទាន់មានមនុស្សពិសេសក្នុងបេះដូងនៅឡើយទេ។

Great Warintorn
Great Warintorn

២. Ton Arch
សម្រាប់តារាប្រុសនេះវិញ ថ្មីៗនេះលោកបាន Live ក្នុង Instagram។ ពេលនោះមានហ្វេនម្នាក់បានសួរពីរឿងបេះដូង ស្រាប់តែលោកបាននិយាយថា ពេលនេះគឺបេះដូងនៅទំនេរមិនទាន់មានមនុស្សពិសេសនៅឡើយទេ។

Ton Arch
Ton Arch

៣. Alek Teeradetch
កាលពីថ្ងៃទី១២ កញ្ញា​ ថ្មីនេះលោក​ Alek បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា បច្ចុប្បន្ននេះលោកនៅមិនទាន់មានសង្សារ ឬមនុស្សយល់ចិត្តទេ ហើយលោកក៏មិនទាន់ចង់គិតអ្វីឡើយ ព្រោះចង់យកពេលវេលាគិតការងារសិន៕

Alek Teeradetch
Alek Teeradetch
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T