បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

//s9.kh1.co/39/3905d775895aca09cc9aad8bb130f10ca473f8c4.png
សង្គម

 ១៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ក្រុមហ៊ុនបោសសម្អាតមួយឈ្មោះថា Senior Waste Removals មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីប្រទះឃើញផ្ទះដែលត្រូវបោសសម្អាត មានភាពកង្វក់យ៉ាងខ្លាំង រហូតដល់មានសត្វកណ្ដុររស់នៅ

អង់គ្លេស៖ ថ្មីៗនេះ ក្រុមហ៊ុនបោសសម្អាតមួយឈ្មោះថា Senior Waste Removals មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីប្រទះឃើញផ្ទះដែលត្រូវបោសសម្អាត មានភាពកង្វក់យ៉ាងខ្លាំង រហូតដល់មានសត្វកណ្ដុររស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Warren Senior ជាម្ចាស់ក្រុមហ៊ុនបានឲ្យដឹងថា ដំបូងឡើយ លោកបានទទួលទូរសព្ទពីម្ចាស់ផ្ទះមួយខ្នង ដោយមិនបញ្ចេញអត្តសញ្ញាណទេ និងស្នើសុំឲ្យខាងលោកជួយបោសសម្អាតផ្ទះ ហើយគ្រាន់តែប្រាប់លោកថា ផ្ទះមានសភាពអាក្រក់ខ្លាំងប៉ុណ្ណោះ។

លុះពេលដែលក្រុមអ្នកសម្អាត ព្រមទាំងលោកចុះទៅដល់ទីតាំងផ្ទាល់ សឹងតែមិនអាចបើកទ្វារផ្ទះបាន ដោយសារតែគំនរសំរាមគរដូចភ្នំ។ មិនថាតែនៅក្នុងបន្ទប់ទទួលភ្ញៀវឡើយ សូម្បីបន្ទប់គេង ផ្ទះបាយសុទ្ធសឹងតែមានសំរាមគរទាំងអស់។ ហើយលើសពីនេះទៀត មានសំបុកកណ្ដុរមួយក្នុងផ្ទះបាយ ដែលមានកណ្ដុរប្រមាណ២០ក្បាលផងដែរ។

លោក Senior បានបន្ដទៀតថា លោកបានឡើងទៅដល់ជាន់ទី៣ និងឃើញបន្ទប់មួយមិនមានសំរាមឡើយ ដែលលោកជឿជាក់ថាម្ចាស់ផ្ទះប្រហែលជារស់នៅតែមួយបន្ទប់ប៉ុណ្ណោះ។ ចំពោះផ្ទះដ៏កខ្វក់នេះ គឺជាលើកទីមួយហើយដែលលោកបានជួប ក្រោយពីបើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ។

យ៉ាងណាមិញ ក្រុមអ្នកសម្អាត ដែលមានគ្នាចំនួនបួននាក់បានស្លៀកពាក់នូវឯកសណ្ឋានយ៉ាងត្រឹមត្រូវ និងចូលទៅបោសសម្អាតដោយចំណាយអស់រយៈពេល៧ម៉ោង ហើយសំរាមទាំងនោះក៏ត្រូវបានប្រមូលដឹកយកទៅចាក់ចោលចំនួនបីឡាន ដែលជាទំហំឡានវ៉ែន៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ក្រុមអ្នកសម្អាត
ក្រុមអ្នកសម្អាត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T