ស្ដែងៗ ឈិន ឡុង ប៊ិះត្រូវលង់ទឹកស្លាប់ ពេលកំពុងថតរឿង (មានវីដេអូ)

//s9.kh1.co/bc/bc7706f8eeb7c7d73c8c56d25ed98219cfff04ba.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្តែងណាស់ តារាសម្តែង ឈិន ឡុង ប៊ិះនឹងត្រុវលង់ទឹកទៅហើយ ខណៈពេលដែលខ្សែភាពយន្តថ្មីកំពុងតែប្រតិបត្តិការឡើង ដោយប្រើប្រាស់រយៈ៤៥វិនាទី ទើបអាចស្វែងរកតារាប្រុសរូបនេះឃើញវិញ។

ចិន៖ យោងតាមសារព័ត៍មានរបស់ចិនមួយបានផ្សាយថា ប៉ុន្មានថ្ងៃនេះ តារាសម្តែង Jackie Chan ហៅឈិន ឡុង ស្ទើរតែត្រូវបាត់បង់ជិវិតដោយសារលង់ទឹក ខណៈពេលខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «Vanguard» ដែលជិតចាក់បញ្ចាំងនៅពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដោយក្នុងឈុតក្រៅឆាកបានបង្ហាញសកម្មភាព តារាសម្តែងប្រុសរូបនេះ កំពុងតែជិះម៉ូតូទឹកជាមួយតារាសម្តែងស្រី Miya Muqi ស្រាប់តែជិះទៅកល់ពីលើផ្ទាំងថ្មដ៏ធំមួយ រួចក៏ក្រឡាប់ចូលក្នុងទឹកតែម្តង ទាំងម៉ូតូទឹកទាំងមនុស្ស រំពេចនោះ ក្រុមសង្គ្រោះក៏ប្រញាប់ប្រញាល់ជួយភ្លាមៗដែរ ដោយជួយបានខាងស្រីភ្លាម ប៉ុន្តែបែរជារកមិនឃើញ ឈិន ឡុងទៅវិញ។ ប្រតិបត្តិការស្វែងរកតារាសម្តែងរូបនេះនៅតែបន្តឡើង ដោយ៤៥វិនាទីមក គេឃើញក្រុមសង្គ្រោះ ចាប់ទាញ ឈិន ឡុង នៅខាងក្រោយថ្មដែលគេបានជិះកិនពីលើ ដោយស្ថិតក្នុងសភាពវង្វេងវង្វាន់និង ភ័យខ្លាចផងដែរ។

ក្រោយពីជួបឧបទ្ទវហេតុនេះហើយ ឈិនឡុង បានរៀបរាប់អំពីអារម្មណ៍របស់ខ្លួនដែលជួបនឹងគ្រោះថ្នាក់ស្ទើរតែមិនមានជិវិតត្រលប់មកវិញថា៖

ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្លាក់ទៅក្នុងទឹកជ្រៅ ប៉ុន្តែប្រាប់ខ្លួនឯងកុំឲ្យភ័យខ្លាច 
ចំពោះរឿងនេះខ្ញុំស្ទើរតែមិនចាំថាមានរឿងអ្វីកើតឡើងទាល់តែសោះ ប៉ុន្តែវាដូចជាមានព្រះមកជួយអញ្ចឹង ដោយខ្ញុំបានរុញម៉ូតូទឹកចេញនិង ចរន្តទឹកបានរុញខ្ញុំចេញពីក្នុងទឹកផងដែរ។

ឈិន ឡុង

យ៉ាងណាមិញ អ្នកដឹកនាំរឿង Stanley Tong ក៏បានយំផងដែរ ដោយខ្លាច តារាសម្តែង Jackie Chan មានគ្រោះថ្នាក់ដល់ជិវិត ប៉ុន្តែគាត់ក៏សម្តែងការសប្បាយចិត្តវិញដែរ នៅពេលឃើញតារាប្រុសត្រលប់មកវិញ ដោយគ្រោះថ្នាក់អ្វីទាំងអស់៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
ឈិន ឡុង ជាមួយនឹងតារាចម្រៀង កម្ពុជា
ឈិន ឡុង ជាមួយនឹងតារាចម្រៀង កម្ពុជា
ឈិន ឡុងនិង Miya Muqi មុនពេលក្រឡាប់ម៉ូតូទឹក
ឈិន ឡុងនិង Miya Muqi មុនពេលក្រឡាប់ម៉ូតូទឹក
ឈិន ឡុងនិង Miya Muqi ក្រោយពេលក្រឡាប់ម៉ូតូទឹក
ឈិន ឡុងនិង Miya Muqi ក្រោយពេលក្រឡាប់ម៉ូតូទឹក
ឈិន ឡុងក្រោយពេលជួយសង្គ្រោះ
ឈិន ឡុងក្រោយពេលជួយសង្គ្រោះ
ឈិន ឡុងក្រោយពេលជួយសង្គ្រោះ
ឈិន ឡុងក្រោយពេលជួយសង្គ្រោះ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T