កុំចេះតែហ៊ាន! អ្នកអត់ពាក់ម៉ាស់នៅឥណ្ឌូណេសុី ត្រូវគេពិន័យឲ្យជីករណ្ដៅដាក់សពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩

//s9.kh1.co/51/518eb345677d2dcdcbde6b0a25090dea88075c36.jpg
សង្គម

 ១៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្ស៨នាក់ នៅតំបន់ Gresik នៃកោះជ្វាខាងកើត ត្រូវបានអាជ្ញាធរក្នុងតំបន់បញ្ជាឲ្យជីករណ្ដៅសម្រាប់ដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាពិន័យចំពោះការមិនពាក់ម៉ាស់នៅទីសាធារណៈ

ឥណ្ឌូណេស៊ី​៖ មនុស្សនាក់ នៅតំបន់ Gresik នៃកោះជ្វាខាងកើត ត្រូវបានអាជ្ញាធរបញ្ជាឲ្យជីករណ្ដៅសម្រាប់ដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាពិន័យចំពោះការមិនពាក់ម៉ាស់នៅទីសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Suyono អភិបាលស្រុក Cerme បានឲ្យដឹងថា លោកបានដាក់ពិន័យចំពោះប្រជាជនដែលមិនពាក់ម៉ាស់ ឲ្យជីករណ្ដៅសពនៅទីបញ្ចុះសពមួយកន្លែង ក្នុងភូមិ ​Ngabetan។ បើតាមការដកស្រង់សម្ដីចេញពីគេហទំព័រមួយ លោកបានលើកឡើងយ៉ាងដូច្នេះថា៖  

អ្នកជីករណ្ដៅបច្ចុប្បន្ន មានតែ៣នាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា ខ្ញុំអាចបញ្ជូនអ្នកទាំងនោះឲ្យទៅធ្វើការជាមួយពួកគេដែរ។

សម្ដីរបស់លោក Suyono

ដើម្បីជួយសម្រួលដល់អ្នកជីកផ្នូរ លោក Suyono បានចាត់មនុស្សពីរនាក់សម្រាប់ផ្នូរនីមួយៗ ដោយម្នាក់ជាអ្នកជីក រីឯម្នាក់ទៀត ជាអ្នកក្រាលក្ដារនៅខាងក្នុងរណ្ដៅ ដើម្បីទ្រសាកសព។ ហើយលោកសង្ឃឹមថា ពិន័យបែបនេះនឹងធ្វើឲ្យអ្នកបំពានច្បាប់ខ្លាចញញើតផងដែរ។

ជាមួយគ្នានេះ លោក Suyono បានឲ្យដឹងដែរថា ករណីឆ្លងកំពុងបន្ដកើនឡើងក្នុងតំបន់ Cerme ដែលជំរុញឲ្យរដ្ឋបាលភូមិ ចាត់វិធានការរឹតបន្ដឹងកាន់តែខ្លាំង ដោយអ្នកបំពាននឹងត្រូវផាកពិន័យជាសាច់ប្រាក់ ឬធ្វើការងារ។ លើសពីនេះទៀត ប៉ូលិសក្នុងតំបន់ក៏បានសហការជាមួយយោធា ដើម្បីពង្រឹងវិធានការបន្ថែម ដូចជាបំបែកការប្រមូលផ្ដុំជាសាធារណៈ រួមទាំងជំរុញឲ្យប្រជាជនពាក់ម៉ាស់ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T