គ្រួសារមួយនៅចិន លេបបាយមិនចង់ចូលជិត៣ថ្ងៃ ក្រោយប្រទះឃើញប្រចៀវងាប់ក្នុងបាតក្រឡប្រេងខ្យង ដែលយកធ្វើម្ហូបអស់រយៈពេលជិត៣ខែ (មានវីដេអូ)

//s9.kh1.co/e7/e7b6805c707cd5a04c13cc598de12bf7c56daff9.png
សង្គម

 ១៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រួសារមួយមកពីទីក្រុង Jinan ប្រទេសចិន មានការភ្ញាក់ផ្អើល និងខ្ពើមរអើមជាខ្លាំង ក្រោយពីប្រទះឃើញប្រចៀវងាប់មួយក្បាល ក្នុងក្រឡប្រេងខ្យង ដែលពួកគេប្រើសម្រាប់ធ្វើម្ហូបអាហារអស់រយៈពេលជិត៣ខែមកនេះ

ចិន៖ ដូចដែលប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបខ្លះៗហើយថា កាលពីចុងឆ្នាំ២០១៩កន្លងទៅ មានប្រភពសារព័ត៌មានមួយចំនួនបានចុះផ្សាយថា វីរុសកូរ៉ូណាអាចនឹងមានប្រភពមកពីសត្វព្រៃ ដូចជាសត្វប្រចៀវផ្ទាល់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្ដី ថ្មីៗនេះ គ្រួសារមួយមកពីទីក្រុង Jinan ប្រទេសចិន មានការភ្ញាក់ផ្អើល និងខ្ពើមរអើមជាខ្លាំង ក្រោយពីប្រទះឃើញប្រចៀវងាប់មួយក្បាល ក្នុងក្រឡប្រេងខ្យង ដែលពួកគេប្រើសម្រាប់ធ្វើម្ហូបអាហារអស់រយៈពេលជិត៣ខែមកនេះ។

យោងតាមសម្ដីរបស់លោក Guo ជាកូនប្រុសក្នុងគ្រួសារបានឲ្យដឹងថា ប្រេងខ្យងមួយក្រឡនោះ ពេលទិញដំបូងមានទម្ងន់ចំនួនប្រមាណ៦គីឡូក្រាម និងទិញពីហាងលក់គ្រឿងផ្សំដ៏ល្បីមួយកន្លែង។ ហើយខណៈពេលម្ដាយរបស់លោកកំពុងចម្អិនម្ហូប ក៏កាយប្រេងខ្យងពីបាតក្រឡមួយស្លាបព្រា តែភ្លាមៗនោះ ស្រាប់តែប្រទះឃើញសត្វបក្សីងាប់មួយក្បាលតែម្ដង។ ឃើញដូច្នេះ លោកបានត្រលប់ទៅកាន់ហាងលក់គ្រឿងផ្សំ និងកំណត់អត្តសញ្ញាណបានថា វាគឺជាសត្វប្រចៀវ។

លោក Guo បន្ដទៀតថា គ្រួសាររបស់លោក បរិភោគអាហារមិនចូលឡើយស្ទើរតែជិត៣ថ្ងៃ ដោយសារតែឃើញប្រចៀវងាប់នោះ។ ហើយលោកជឿជាក់ថា ប្រចៀវបានធ្លាក់ចូលទៅក្នុងក្រឡប្រេងខ្យង នៅពេលកំពុងផលិតក្នុងក្រុមហ៊ុន។ ម៉្យាងវិញទៀត គ្រួសាររបស់លោកតែងតែបិទគំរបយ៉ាងជិត រាល់ពេលប្រើប្រេងខ្យងហើយម្ដងៗ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតអាហារ បានចេញមុខបដិសេធចំពោះការចោទប្រកាន់ និងអះអាថា ផលិតផលរបស់ពួកគេ ត្រូវបានឆ្លងកាត់ និងត្រួតពិនិត្យយ៉ាងល្អិនល្អន់ មុនពេលដាក់លក់នៅលើទីផ្សារ។ ហើយខាងក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះបញ្ហានេះ ប្រសិនបើខាងលោក Guo មានភស្តុតាងមកបញ្ជាក់ផងដែរ។

យ៉ាងណាមិញ លោក Guo មិនសុខចិត្តឡើយ ដោយលោកនឹងទាមទារឲ្យខាងក្រុមហ៊ុនទទួលខុសត្រូវ នៅពេលដែលក្រុមគ្រួសារទាំងមូលរបស់លោក ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Guo
លោក Guo
ក្រឡប្រេងខ្យង
ក្រឡប្រេងខ្យង
ប្រេងខ្យង
ប្រេងខ្យង
ប្រចៀវក្នុងក្រឡ
ប្រចៀវក្នុងក្រឡ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T