តារាប្រុសទាំងនេះ សង្ហាហើយស្មោះស្នេហ៍ទៀត ទោះបែកពីស្នេហ៍ចាស់ នៅមិនទាន់បើកបេះដូងនៅឡើយ

//s9.kh1.co/77/777f83bca62182f301ed4c15a8d76411667a4778.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាការពិត មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងប្រុសរូបសង្ហា Great Warintorn និង Alek Teeradetch បានបែកពីគូស្នេហ៍ យូរយ៉ាងណាក្ដីក៏អ្នកទាំងពីរនោតែមិនទាន់សម្លឹងឃើញនារីណាម្នាក់ឡើយ។

ថៃ៖ ប្រិយមិត្តអ្នកអាន និងទស្សនិកជនដែលនិយមតាមដានរាល់សកម្មភាពរបស់តារាថៃ ច្បាស់ជាបានដឹងរួចមកហើយពីរឿងរ៉ាវបែកបាក់ស្នេហារបស់តារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃនោះ។ បើទោះបី ពួកគេព្យាយាមស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏នៅតែមិនអាចថែរក្សាចំណងស្នេហាឲ្យគង់វង្សបានដែរ រហូតដល់ផ្លូវមួយត្រូវបែកគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើរំលឹកពីស្នេហារបស់ Great Warintorn  Alek Teeradetch និង Ton Arch ឃើញថា កំឡុងពេលទាក់ទងជាមួយអតីតគូស្នេហ៍ អ្នកទាំង៣ តែងតែធ្វើឲ្យមហាជន និងហ្វេនៗលួចច្រណែននឹងជីវិតគូស្នេហ៍ខ្លួនជានិច្ច។ ជាពិសេស រាល់រូបភាពរបស់តារាប្រុសទាំងនេះ សុទ្ធសឹងតែបង្ហាញនៅភាពផ្អែមល្ហែម និងល្អូកល្អើនជាមួយគ្នាថែមទៀតផង។ 

ជាក់ស្ដែង យើងអាចនិយាយបានថា រឿងស្នេហាប្រៀបបីដូចជា អនាគតដែលគ្រប់គ្នាស្មានមិនដល់ មើលមិនឃើញពីអ្វីដែលនៅថ្ងៃមុខនោះទេ ដូចជាស្នេហាកម្លោះសង្ហាទាំងបីអ្នកនេះផងដែរ។ ទោះបី បានចែកផ្លូវជាមួយគូស្នេហ៍ដើរផ្លូវរៀងៗខ្លួនក៏ពិតមែន តែតារាប្រុសទាំងនេះ នៅតែមិនទាន់រកឃើញស្នេហាថ្មីជាមួយនារីណាម្នាក់នៅឡើយនោះទេ។ ដខាងក្រោមនេះជារយៈពេល នៃការទាក់ទងគ្នាកន្លងមករបស់តារាប្រុសទាំង៣រូបនេះ៖ 

១៖ Great Warintorn 

Great Warinton បានទាក់ទងគ្នាជាមួយនារីម្នាក់ ដែលជាគ្រូពេទ្យអស់រយៈពេលជិត ៣ឆ្នាំ ហើយថ្មីៗនេះអ្នកទាំងពីរទើបតែប្រកាសដំណឹងបែកគ្នាផងដែរ។

Great Warinton
Great Warinton
Great Warinton
Great Warinton
Great Warinton
Great Warinton

២៖ Alek Teeradetch 

Alek Teeradetch បានទាក់ទងគ្នាជាមួយតារាសម្ដែងស្រី Toey Jarinporn អស់រយៈពេលជាង ៣ឆ្នាំ តែទីបំផុតក៏ប្រកាសដំណឹងថាបែកគ្នា និងនៅតែបន្តរាប់អានគ្នាជាមិត្តភក្ដិធម្មតា។

Alek Teeradetch 
Alek Teeradetch 
Alek Teeradetch 
Alek Teeradetch 
Alek Teeradetch 
Alek Teeradetch 

៣៖ Ton Arch

Ton Arch ធ្លាប់ជាគូស្នេហ៍តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Taew Natapohn ដែលចំណងស្នេហាអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ១៤ឆ្នាំ តែប៉ុន្មានខែមុននេះ អ្នកទាំងពីរបានចែកផ្លូវគ្នាផងដែរ។ ដោយបច្ចុប្បន្ន Taew មានស្នេហាថ្មីជាមួយបុរសហាយសូរម្នាក់ តែ Ton នៅមិនទាន់រកឃើញនារីណាម្នាក់មកស្អំបេះដូងឡើយ។

Ton Arch
Ton Arch
Ton Arch
Ton Arch
Ton Arch
Ton Arch
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T