ប្រទះឃើញតារាសម្ដែងស្រីស្អាត ដួលសន្លប់ក្នុងផ្ទះ សង្ស័យជាករណីប៉ុនប៉ងធ្វើអត្តឃាត!

//s9.kh1.co/58/587afe1fa59b137e0dd16fbd9150b4e2203d0e82.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Oh In Hye ជាតារាសម្តែង ដែលមហាជនបានស្គាល់ តាមរយៈភាពស៊ីចស៊ីរបស់នាង​ ត្រូវបានគេសន្មត់ថា បានប៉ុនប៉ងធ្វើអត្តឃាត ដោយគេបានប្រទះឃើញតារាស្រីរូបនេះ ​ដួលសន្លប់នៅក្នុងផ្ទះរបស់នាង។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៤ ខែកញ្ញាវេលាម៉ោង ៥ ព្រឹក គេបានប្រទះឃើញ តារាសម្តែងស្រី Oh In Hye ដួលសន្លប់ដោយសារតែគាំងបេះដូង នៅក្នុងផ្ទះរបស់នាង ដោយគេបានសន្និដ្ឋានថា ជាការប៉ុនប៉ងធ្វើអត្តឃាត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពនេះ បានបញ្ជាក់បន្ថែមទៀតថា ប៉ូលីស Incheon បានបញ្ចូនតារាសម្តែងស្រីរូបនេះ ទៅមន្ទីរពេទ្យក្បែរនោះ បន្ទាប់ពីបានធ្វើ CPR (ការជួយសង្គ្រោះចង្វាក់បេះដូង)។

នាងទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារនៅមន្ទីរពេទ្យ នៅពេលនេះ ដង្ហើម និងជីពចររបស់នាងបានវិលត្រឡប់មក សភាពដូចដើមវិញហើយ។

ទោះជាយ៉ាងណាក្តី ពេលនេះប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងលម្អិត អំពីគ្រោះថ្នាក់មួយនេះ ដោយក្នុងនោះ មិត្តភក្តិរបស់នាង បានរកឃើញតារាស្រីរូបនេះដេកសន្លប់ ហើយបានរាយការណ៍ទៅកាន់ប៉ូលីស ប៉ុន្តែយើងមិនទាន់ដឹងថាហេតុអ្វីបានជាមិត្ដភក្ដិរបស់នាងនៅទីនោះ ដោយបច្ចុប្បន្នគេសន្មត់ថា នាងបានប៉ុនប៉ងធ្វើអត្តឃាត៕

សូមទស្សនារូបខាងក្រោម ៖

Oh In Hye
Oh In Hye
Oh In Hye
Oh In Hye
Oh In Hye
Oh In Hye
Oh In Hye
Oh In Hye
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T