មូលហេតុអី បានឡើងអាឡែហ្ស៊ី?

//s9.kh1.co/df/df8e700024e4d3709b4986ca1c702d33312dbc26.jpg
យល់ដឹង

 ២៥-ឧសភា-២០២៣ ១០ព្រឹក · ១០ ខែមុន

មនុស្ស​មួយ​ចំនួ​ន យល់​ថាការដែល​ឡើង​អាឡែហ្ស៉ី គឺជា​រឿង​ធម្មតា​តូច​តាច តែ​អ្នក​ក៏​មិន​អាច​បណ្តោយ​បាន​យូរនោះដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់អ្នក​បាន​យ៉ាង​ខ្លាំងក្នុង​ករណី​ធ្ងន់ធ្ងរណាមួយ​។

សុខភាព៖ អាឡែហ្ស៊ីកើតឡើង​ នៅពេល​ដែល​មនុស្ស​ម្នាក់ ​មាន​ប្រតិកម្ម​ទៅនឹង​ សារធាតុ​នៅក្នុង​ បរិស្ថាន​​អ្វី​មួយ​តែ​ជា​ទូទៅ មិន​មាន​​មនុស្សច្រើន​​​នោះទេ ដែល​មាន​ប្រតិកម្ម​បែបនេះ។ សារធាតុអាឡែហ្ស៉ី​​ ទាំងនោះត្រូវ​បាន​ គេសម្គាល់​រក​ឃើញ​ ដូច​ជា​នៅក្នុង​ ធូលី សត្វចិញ្ចឹម លំអង  សត្វ​ល្អិត ផ្សិត​ ចំណី​អាហារ ​និង​ថ្នាំ​មួយ​ចំនួន​។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រោគសញ្ញា​នៃ​អាឡែហ្ស៉ី
រោគសញ្ញា​នៃ​អាឡែហ្ស៉ី

ផ្នែក​តាម​ ការ​ស្រាវជ្រាវ​បានឲ្យ​ដឹង​ថា ​សម្រាប់​សហរដ្ឋអាមេរិក​ តាម​ការ​ប៉ាន់​ស្មាន​ មាន​ប្រជាជន​១៨ លាននាក់ហើយ​ដែល​កំពុង​តែ ​រងទុក្ខ​ដោយ​សារតែ​ ជំងឺគ្រុន​ក្តៅ និង​ការ​អាឡែហ្ស៉ី ដោយសារអាហារ ដែល​បញ្ហានេះ ក៏បាន​ធ្វើ​ឲ្យ​មាននៅការប៉ះពាល់​ ដល់​សុខភាព​ក្មេង​ៗ​ ជា​ច្រើន​លាននាក់ នៅក្នុង​ប្រទេស​​។

រោគសញ្ញា​នៃ​អាឡែហ្ស៉ី
រោគសញ្ញា​នៃ​អាឡែហ្ស៉ី

Atopy គឺជា​ទំនោរហ្សែន​ ក្នុង​ការវិវត្តន៍​ទៅ​ជា ​ជំងឺ​អាឡែស៊ី។ សម្រាប់​អ្នក​ដែល​កើត​មាន​ឡើង​ នៅ​អាឡែហ្ស៉ី​នេះ​អាចបណ្តាល​ឲ្យ​មាន ​នៅ​រោគសញ្ញា​ផ្សេងៗដូចជា​៖

·         ច្រមុះនិង​ភ្នែក​ បណ្តាល​ឲ្យ​រមាស់ អាចប្រែ​ទៅជា​គ្រុន​ក្តៅ ឬរលាកស្រោម​ខួរក្បាលជាដើម​។

·         បណ្តាល​ឲ្យ​មាន ​ជំងឺសើស្បែក​ ឡើង​ជា​កន្ទួល​ក្រហម​

·         សួត​បណ្តាលឲ្យ ​មាន​ជំងឺហឺត​។

រោគសញ្ញា​នៃ​អាឡែហ្ស៉ី
រោគសញ្ញា​នៃ​អាឡែហ្ស៉ី

ជាទូទៅ ​នៅពេល​ដែល​មនុស្ស​ម្នាក់​ មាន​ប្រតិកម្ម​ទៅនឹង ​អាឡែហ្ស៉ីជាក់​លាក់ណាមួយ​ ឧទាហរណ៍ដូចជា​ អាឡែហ្ស៉ី(​លំអង) ចូលរាងកាយ​វាបង្កឲ្យ​មាន ការឆ្លើយ​តបនៅនឹង​ អង្គបដិប្រាណ​របស់​យើង​ ពេល​នោះ​អង្គបដិប្រាណ​ ភ្ជាប់ខ្លួន​ទៅនឹងកោសិកាមេ។ នៅពេល​ដែលលំអង​ មាន​ទំនាក់ទំនង​ជាមួយ​ អង្គបដិប្រាណ​កោសិកា​ដង​ខ្លួន​ ឆ្លើយ​តប​ដោយ​ការ​បញ្ចេញ​អ៊ីស្តាមីន។ នៅពេល​ការបញ្ចេញ​ សារធាតុ​អ៉ីស្តាមីន​ ដោយសារតែ​អាឡែហ្ស៉ីនោះ ​វានឹង​ធ្វើ​ឲ្យមាននៅការ​រលាក ​ដែល​បណ្តាលឲ្យ ឡើង​​ក្រហមនិង​ហើម។

រោគសញ្ញា​នៃ​អាឡែហ្ស៉ី
រោគសញ្ញា​នៃ​អាឡែហ្ស៉ី

តើផ្នែក​ណាមួយ​នៃ​រាងកាយ​ដែល​ងាយ​នឹង​រងផលប៉ះពាល់​ជាងគេ?

១.​ ច្រមុះ ភ្នែក ឆ្អឹង​និង​បំពង់​ក​

នៅពេល​ដែល អ្ន​ក​កើត​មាន​​អាឡែហ្ស៉ី​ នោះក្នុងពេល​ដែលយើង ​ដកដង្ហើម​វា​នឹង​បញ្ចេញ​អ៉ីស្តូមីន​ បណ្តាល​ឲ្យស្រទាប់​ច្រមុះ ​បង្កើត​ទឹករំអិល​ កាន់តែ​ច្រើន​ដែលអាច​បង្ក​ទៅ​ជា​ ហើមនិង​រលាក​។

២. សួតនិងទ្រូង

ជំងឺហឺត អាចបណ្តាលមកពី មានប្រតិកម្មអាឡែហ្ស៉ី។ នៅពេលដែលអាឡែហ្ស៉ី ត្រូវបានដកដង្ហើម ចូលស្រទាប់នៃផ្លូវឆ្លងកាត់ ចូលក្នុងសួតវា​អាចធ្វើ​ឲ្យ ​ហើមនិងពិបាកដកដង្ហើម។ 

៣. ក្រពះនិងពោះវៀន

អាហារដែលបង្កឱ្យមាន ប្រតិកម្មអាឡែហ្ស៊ី រួមមានសណ្តែកដី អាហារសមុទ្រ ផលិតផលទឹកដោះគោ និងស៊ុត។ ប្រតិកម្មទឹកដោះគោ ចំពោះទារកអាចកើតមាន ហើយអាចបណ្តាលឱ្យមាន ជំងឺត្រអើក, ហឺត, colic និងឈឺក្រពះ។ មនុស្សមួយចំនួន មិនអាចរំលាយជាតិlactose (ស្ករក្នុងទឹកដោះគោ) បានទេ ដែល​ជា​ហេតុ​​ បណ្តាលឱ្យឈឺក្រពះ ប៉ុន្តែមិនគួរច្រឡំជាមួយអាឡែហ្សីទេ។

៤. ស្បែក

បញ្ហាស្បែកដែលអាចបណ្តាលមកពីប្រតិកម្មអាឡែហ្ស៊ីរួមមានជំងឺរលាកស្បែក និងឡើងជា​កន្ទួលកក្រហមជាដើម។

ការការពារនិងការព្យាបាលប្រកបដោយប្រសិទ្ធភាពមាន

ការសម្អាត​ផ្ទះ​សម្បែង ដើម្បី​កាត់​បន្ថយ នៅស្លែឬធូលី ដែលមាន​នៅក្នុងផ្ទះ អាចជួយកាត់បន្ថយ រោគសញ្ញាចំពោះមនុស្សដែលមាន ប្រតិកម្មទៅនឹងសត្វរុយ។ 

រូបតំណាង
រូបតំណាង

ថ្នាំដែលប្រើ ដើម្បីព្យាបាលអាឡែហ្ស៉ី រួមមាន៖

·  ថ្នាំប្រឆាំងនឹងអ៉ីស្តាមីន រារាំងការបញ្ចេញ អ៉ីស្តាមីនពីកោសិកាមេ ។ ថ្នាំប្រឆាំងនឹងអ៉ីស្តាមីន មិន​អាច​រក​ទិញ​ ពីឱសថស្ថានដោយគ្មាន វេជ្ជបញ្ជានោះទេ។ ថ្នាំបំបាត់ការរលាកច្រមុះ និងថ្នាំបាញ់ភ្នែក ក៏អាចប្រើបានដែរ។

·   ការបាញ់ថ្នាំច្រមុះតាមច្រមុះ (INCS) មានប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺរលាកច្រមុះ ប្រភេទអាឡែហ្ស៉ី ពីមធ្យមទៅធ្ងន់ធ្ងរ ប្រសិនបើ​លោកអ្នក​ប្រើប្រាស់​ បានត្រឹមត្រូវ។ តែ​ទោះយ៉ាងណា អ្នកក៏គួរតែ​ សុំយោបល់ពី ឱសថការី ឬវេជ្ជបណ្ឌិត របស់អ្នកជាមុន​សិន។

រូបតំណាង
រូបតំណាង

·  ការព្យាបាល រួមបញ្ចូលគ្នា (INCS និងថ្នាំប្រឆាំងនឹងអ៉ីស្តាមីន) ត្រូវបានប្រើសម្រាប់ ការព្យាបាលជំងឺរលាកទងសួត អាឡែហ្ស៉ី ពីមធ្យមទៅធ្ងន់ធ្ងរ។

·  ថ្នាំបន្តក់ភ្នែក  អាចមានប្រយោជន៍ ក្នុងករណីខ្លះ តែ​កាន់​តែប្រសើរ ប្រសិនបើ​អ្នក​សុំយោបល់ ពីគ្រូពេទ្យឬឱសថការី។

·  ថ្នាំ Adrenaline (epinephrine) ត្រូវបានប្រើសម្រាប់ ការប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ។  ការព្យាបាលដែលមិនមែនជាថ្នាំ ដូចជាបាញ់ទឹកអំបិល ត្រូវបានប្រើសម្រាប់ ព្យាបាលជំងឺរលាកទងសួត និងរលាកប្រហោងឆ្អឹង។

ប្រសិនបើអ្នកមាន ប្រតិកម្មអាឡែហ្ស៊ី សូមទៅជួបឱសថការី ឬគ្រូពេទ្យនៅទីកន្លែង​ ដែល​នៅ​ជិតលោក​អ្នក​។ ព្រោះ​ករណីខ្លះ​ វាអាចធ្ងន់ធ្ងរ​ដែលអាច​ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់អាយុ​ជីវិតរបស់​លោក​អ្នក​ក៏មាន​៕

ប្រភព៖ TEDEd , ascia

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T