Fan Bingbing និង Li Chen សង្ស័យបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយគ្នាម្ដងទៀត

//s9.kh1.co/aa/aaf78b7ad5b90f3d566eb923e3430bf6bba1dee4.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានលេចលឺព័ត៌មានថា​សង្សារចាស់ របស់ តារាសម្តែង Fan Bingbing កំពុងបង្កាត់ភ្លើងស្នេហ៍ម្តង ដោយ លោក Li Chen បានធ្វើសកម្មភាពបែបនេះ!

ចិន៖ នៅថ្ងៃទី ១៤ ខែកញ្ញា សារព័ត៌មានQQ បានរាយការណ៍ថា អ្នកគាំទ្របានប្រទះឃើញ អតីតគូដណ្តឹង របស់តារាសម្តែង Fan Bingbing លោក Li Chen ទៅញ៉ាំអាហារពេលល្ងាចជាមួយអ្នកដឹកនាំរឿងម្នាក់ នៅទីក្រុងសៀងហៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេបានសង្កេតឃើញថា នៅគ្រានោះ គេបានចាប់អារម្មណ៍ជាខ្លាំង ដោយបានឃើញ ដ្រូនដែលគ្មានមនុស្សបើកជាច្រើនគ្រឿង បានហោះលើវេហា ដែលបានផ្គុំជាអក្សរ ដើម្បីអបអរខួបកំណើត របស់ Fan Bingbing  ត្រង់តំបន់ លើទីក្រុងសៀងហៃត្រង់កន្លែងដែលស្ថិតនៅលើដងទន្លេ Huangpu តែម្តង ។

តាមប្រភពបន្តទៀតថា លោក Li Chen បានទៅភោជនីយដ្ឋានផ្កាយ ៥ ដែលនៅមាត់ទន្លេ មានទេសភាពទីក្រុង អាចមើលការបង្ហោះដ្រូននោះឃើញយ៉ាងច្បាស់ ហើយគួរឱ្យកត់សម្គាល់ផងនោះ គេក៏បានដឹងថា តារាស្រីរូបនេះ ក៏ត្រូវបានបង្ហាញគេឃើញពីវត្តមានរបស់គាត់នៅទីក្រុងសៀងហៃផងដែរ​ តែមិនដឹងនាងបានចូលរួមក្នុង ពិសារអាហារពេលល្ងាចនោះឬអត់ទេ?

យ៉ាងណាមិញ ប្រការនេះធ្វើឱ្យអ្នកលេងអ៊ីនធើណែតចោទសួរ អ្នកទាំងពីររូបនេះ បានបង្កាត់ភ្លើងស្នេហ៍ចាស់ម្តងទៀត បន្ទាប់ពីបែកគ្នាអស់រយៈពេលជាងមួយឆ្នាំមុននោះ ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះអ្នកទាំងពីរ មិនទាន់បាននិយាយអ្វីអំពីព័ត៌មាននេះឡើយ មានតែរង់ចាំតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៕

សូមទស្សនារូបខាងក្រោម៖

Fan Bingbing
Fan Bingbing
Ly Than
Ly Than
Ly Than និង  Fan Bingbing
Ly Than និង  Fan Bingbing
ការបង្ហោះដ្រូន លើអាកាស 
ការបង្ហោះដ្រូន លើអាកាស 
ការបង្ហោះដ្រូន លើអាកាស 
ការបង្ហោះដ្រូន លើអាកាស 
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៣៨ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T