ត្រឹមរយៈពេល១ថ្ងៃសោះ ឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង១ពាន់នាក់

//s9.kh1.co/ed/ed4d1cd4183f4c175bcc4ac7752123e206276155.jpg
សង្គម

 ១៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩២,០៧១នាក់ និងអ្នកស្លាប់ ១,១០០នាក់

ញូដេលី៖ នៅថ្ងៃច័ន្ទនេះក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩២,០៧១នាក់ និងអ្នកស្លាប់ ១,១០០នាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៤.៨៥លាននាក់ ខណៈអ្នកស្លាប់សរុបកើនដល់ ៧៩,៧៥៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ឥណ្ឌាបច្ចុប្បន្នបានឡើងដល់ចំណាត់ថ្នាក់ទី២ ក្លាយជាប្រទេសមានករណីឆ្លងកូវីដ១៩ច្រើនបំផុតនៅលើពិភពលោក គឺបន្ទាប់ពីសហរដ្ឋអាមេរិក។ ហើយស្របពេលដែលករណីឆ្លងថ្មី​កំពុង​បន្តកើនឡើងជារៀងរាល់ថ្ងៃ រដ្ឋាភិបាលប្រទេសនេះបាននឹងកំពុងពិចារណាដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ ​​ទៅដល់​ក្រុមមនុស្សប្រឈមនឹងហានិភ័យឆ្លងជំងឺខ្ពស់រួមមាន គ្រូពេទ្យ បុគ្គលិកការពារសន្តិសុខជាតិ ក៏ដូចជា​មនុស្សដែលមានវ័យចំណាស់ជាដើម។

គួរឱ្យដឹងដែរថា ទីតាំងដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺកូវីដ១៩ក្នុងប្រទេសឥណ្ឌានៅពេលនេះ គឺស្ថិតនៅក្នុងរដ្ឋ Maharashtra ជាមួយ​ចំនួនអ្នកឆ្លងកើនឡើងជិតដល់១លាន​នាក់​។ ហើយមូលហេតុដែល​ធ្វើឱ្យ​ករណីឆ្លងកើនឡើង​ គឺទំនង​បណ្តាលមកពីសកម្មភាពបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ការអនុញ្ញាតឱ្យមានរៀបចំពិធីបុណ្យ ក៏ដូចជាការបន្ធូរបន្ថយវិធានការពារជំងឺជាដើម៕

ឥណ្ឌាកំពុងពិចារណាដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ ដល់ក្រុមមនុស្សមានហានិភ័យឆ្លងជំងឺខ្ពស់
ឥណ្ឌាកំពុងពិចារណាដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ ដល់ក្រុមមនុស្សមានហានិភ័យឆ្លងជំងឺខ្ពស់
ទីក្រុង Ahmedabad ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០
ទីក្រុង Ahmedabad ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T