នៅថ្ងៃនេះ ជនជាតិថៃ ២ នាក់ទៀតហើយបានឆ្លងជំងឺ Covid-19 ក្រោយវិលត្រឡប់មកពីបរទេសវិញ

//s9.kh1.co/94/943ea2ee2cc097ae3ed5c1217f8c9f531201f006.jpg
សង្គម

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជនជាតិថៃពីរនាក់ដែលបានដាក់អោយស្ថិតនៅដាច់ដោយឡែកបានធ្វ់តេស្ត៍វិជ្ជមានពីគេបន្ទាប់ពីពួកគេបានត្រឡប់មកពីបរទេសវិញ

ថៃ៖ រដ្ឋាភិបាលថៃបានរាយការណ៍ករណីថ្មីជំងឺ COVID-១៩ ចំនួនពីរនាក់កាលពីថ្ងៃចន្ទ ដោយអ្នកទាំងពីរនាក់គឺសុទ្ធតែជាជនជាតិថៃដែលបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានត្រឡប់មកពីបរទេសវិញ។ ករណីថ្មីនេះបានបង្កើនចំនួនអ្នកបានឆ្លងជំងឺ COVID-១៩ សរុបនៅប្រទេសថៃដល់ ៣,៤៧៥ នាក់។ ក៏ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីទី ១ គឺបុរសម្នាក់អាយុ ២៣ ឆ្នាំដែលបានវិលត្រឡប់មកប្រទេសថៃពីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ៥ ខែកញ្ញា។ គាត់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃសៅរ៍។

ជនជាតិថៃដែលត្រឡប់មកពីពរទេសវិញ
ជនជាតិថៃដែលត្រឡប់មកពីពរទេសវិញ

អ្នកជំងឺម្នាក់ទៀតជាស្ត្រីអាយុ ២៩ ឆ្នាំដែលបានមកដល់ប្រទេសវិញនៅថ្ងៃទី ៧ ខែកញ្ញា។ នាងបានធ្វើតេស្តរកវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រ។

ជាមួយគ្នានេះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ខ្លួនក៏កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តលើមនុស្ស ២៨៦ នាក់ដែលបានទាក់ទងឬនៅជិតកីឡាករបាល់ទាត់របស់ក្លិប Buriram United ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកជំងឺ COVID-១៩ ។ នាយកដ្ឋានដដែលក៏បានធ្វើតេស្តលើមនុស្សចំនួន ៤៤១ នាក់ ហើយរហូតមកដល់ពេលនេះលទ្ធផលទាំងអស់គឺ ១៥៥ គឺអវិជ្ជមាន។

ការធ្វើតេស្តិ៍រកជំងឺ COVID-១៩ លើកីឡាករនិងបុគ្គលិករបស់ក្លឹប Khon Kaen United
ការធ្វើតេស្តិ៍រកជំងឺ COVID-១៩ លើកីឡាករនិងបុគ្គលិករបស់ក្លឹប Khon Kaen United

ការធ្វើតេស្តអវិជ្ជមានទាំងនោះរួមមានកីឡាករ និងបុគ្គលិករបស់ក្លិប Buriram United, Ratchaburi Mitr Phol និងក្លិប Khon Kaen United ក៏ដូចជាអ្នកដំណើរនៅលើជើងហោះហើរដូចគ្នានឹងកីឡាករសញ្ជាតិអ៊ូបេគីស្ថាន Akbar Ismatullaev ដែលបានឆ្លងជំងឺនេះ។

គួរបញ្ជាក់ផងដែរថាក្លិប Mitr Phol និងក្លិប Khon Kaen បានប្រកួតមិត្តភាពជាមួយក្លិប Buriram United មុនរដូវកាលចាប់ផ្តើមឡើងវិញនៅថ្ងៃសៅរ៍៕

ជនជាតិថៃដែលត្រឡប់មកពីពរទេសវិញ
ជនជាតិថៃដែលត្រឡប់មកពីពរទេសវិញ

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T