Sandara Park សារភាពថា ខ្លួនចូលចិត្តតារាម្នាក់នេះ អស់រយៈពេល ២២ឆ្នាំហើយ

//s9.kh1.co/8b/8b46936584f3f93e28189358abc7477d1f5b2b2b.jpeg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Sandara Park សារភាពថា ខ្លួនចូលចិត្តតារាម្នាក់នេះ អស់ ២២ឆ្នាំហើយ

កូរ៉េខាងត្បូង៖ នៅក្នុងភាគមួយនៃកម្មវិធីរបស់ MBN តារាចម្រៀងមិនចេះចាស់ Sandara Park បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី "Dating Expert" ភាគពិសេស។ នៅក្នុងកម្មវិធីនោះផងដែរ Sandara Park បានបង្ហាញនូវភាពគួរឱ្យស្រឡាញ់ចំពោះភ្ញៀវកិត្តិយសម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eun Ji Won និង​Sandara Park
Eun Ji Won និង​Sandara Park

ពិធីករនៃកម្មវិធីនោះបានបង្ហើបថា Sandara Park បានលួចចូលចិត្តសមាជិកម្នាក់នៃក្រុម SECHSKIES គឺ Eun Ji Won អស់រយៈពេល២២ឆ្នាំហើយ ដែលតារាចម្រៀងប្រុសម្នាក់នេះក៏កំពុងតែធ្វើជាភ្ញៀវកិត្តយសក្នុងកម្មវិធីនេះផងដែរ ពិធីករថែមទាំងបានបន្ថែមទៀតថា ខ្លួនបានគិតថានោះជាហេតុផលដែល ស្រីស្អាតម្នាក់នេះព្រមទទួលសំណើចូលរួមកម្មវិធីនេះ។ ពិធីករបានបន្តនិយាយលេងសើចថា «មើលចុះ បង Ji Won មើលទៅល្អណាស់មែនទេ? ពេលដូរម៉ូតសក់ទៀត ក៏មើលទៅក្មេងជាងអាយដលមួយចំនួនទៀត»។

Eun Ji Won និង​ Sandara Park ក្នុងកម្មវិធី ‘Dating Expert’
Eun Ji Won និង​ Sandara Park ក្នុងកម្មវិធី ‘Dating Expert’

តារាចម្រៀង Sandara Park ចាប់ផ្តើមអៀនខ្លាំង ព្រមទាំងបានបកស្រាយថា ពីមូលហេតុដែលធ្វើឱ្យខ្លួនចូលចិត្ត Ji Won បែបនេះ ដោយបាននិយាយថា «គាត់សង្ហា ហើយមានភាពទាក់ទាញបែបទន់ភ្លន់ពីខាងក្នុង នៅក្នុងជីវិតពិតគាត់ពិតជាផ្អែមល្ហែមគ្រប់រឿងតែម្តង»។ ឮបែបនោះ Ji Won បានអរគុណចំពោះការសរសើរនោះ ហើយពិតជាមិនចង់ជឿនោះទេ ដែល Sandara Park បានចូលចិត្តខ្លួនអស់រយៈពេល២២ឆ្នាំ តែបើសង្កេតតាមរយៈទឹកមុខរបស់ Ji Won គេអាច​ទាយដឹងថា គាត់រំភើបយ៉ាងខ្លាំង ដែលបានឮបែបនេះពីមាត់របស់ស្រីស្អាត Sandara Park ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T