ក្រោយស្ងាត់ៗពីសិល្បៈ ស្រាប់តែតារាថៃស្រីទាំង ៥ រូបនេះ ប្រកាសប្រាប់អ្នកគាំទ្រថាកំពុងមានទម្ងន់

//s9.kh1.co/0f/0ff0871414b5fb2feef657b3d1d98df8e2abc49d.jpg
នារី

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗតារាថៃស្រីទាំង ៥ រូបប្រកាសប្រាប់អ្នកគាំទ្រថាកំពុងពពោះមានទម្ងន់

ថៃ៖ ក្នុងចំណោមតារាទាំង ៥ រូបនេះ​ មានតារា ៣ រូបទើបតែមានបទពិសោធន៍ពពោះកូនលើកដំបូង ហើយមានតារា ២ រូបទៀតក៏កំពុងតែពពោះកូនទី២​ កូនទី៣ ផងដែរ។ ទោះបីជាតារាស្រីទាំង ៥ រូបនេះកំពុងមានទម្ងន់កូន ប៉ុន្តែរូបសម្រស់ និងរូបរាងនៅតែស្រស់ស្អាតដដែល។ តើតារាស្រីទាំងនោះជាអ្នកណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  Rita Sririta
តារាស្រីល្បីឈ្មោះ Rita នឹងក្លាយជាអ្នកម្តាយគេក្នុងពេលឆាប់ៗនេះ បន្ទាប់ពីនាងបានប្រកាសក្នុងគណនី Instagram កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ។

Rita Sririta និងស្វាមី
Rita Sririta និងស្វាមី

២. Benz Pornchita
បើតាមឲ្យដឹង Bezn កំពុងសំងំពពោះកូនទី ៣ ដែលជាកូនប្រុស។ ហើយបច្ចុប្បន្ននេះនាងមានកូនស្រីដ៏គួរឲ្យស្រលាញ់ ២នាក់ផងដែរ។

Benz Pornchita
Benz Pornchita

៣. Vicky Sunisa
សម្រាប់តារាស្រី Vicky កំពុងមានផ្ទៃពោះកូនទី២។ ហើយបច្ចុប្បន្ននេះនាងក៏មានកូនប្រុសច្បងម្នាក់ ដែលមានអាយុ ៣ឆ្នាំផងដែរ បន្ទាប់ពីរៀបការរួច។

Vicky Sunisa
Vicky Sunisa

៤. Nat Nattasha
រីឯ Nat វិញក៏កំពុងតែមានទម្ងន់កូនលើកដំបូងផងដែរ បន្ទាប់ពីនាងបានរៀបការកាលពីឆ្នាំ ២០១៩។

Nat Nattasha និងស្វាមី
Nat Nattasha និងស្វាមី

៥. Mai Sukhonthawa

នេះក៏ជាលើកដំបូង ដែលតារាស្រី Mai កំពុងពពោះផងដែរ៕   

Mai Sukhonthawa
Mai Sukhonthawa
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T