ពេជ្រ សូលីកា ដាច់ចិត្តទម្លាយរឿងក្នុងចិត្តថាធ្លាប់ចង់គិតខ្លី ប៉ុន្តែដោយសារនឹកឃើញមនុស្សសំខាន់ ២នាក់ (មានវីដេអូ)

//s9.kh1.co/ba/ba36d6ced539b60b23faf43dbc5867514419b168.jpg
នារី

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពេជ្រ សូលីកា ដាច់ចិត្តទម្លាយរឿងក្នុងចិត្តថាធ្លាប់ចង់គិតខ្លី

ភ្នំពេញ៖ តារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ អ្នកនាង ពេជ្រ សូលីកា ដែលប្រិយមិត្តស្គាល់ថា ជាតារាស្រីមានសម្រស់ស្រស់ស្អាតពីធម្មជាតិ មានសម្លេងផ្អែមពីរោះរណ្តំ និងជាតារាស្រីដ៏រឹងមាំម្នាក់បន្ទាប់ពីជួបរឿងព្យុះភ្លៀងជាច្រើនក្នុងជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងបន្ទាប់ពីអ្នកនាងឆ្លងទន្លេបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ មិនយូរប៉ុន្មានផងស្រាប់តែ ពេជ្រ សូលីកា បញ្ចេញបទចម្រៀងថ្មីៗ ហើយថែមទាំងបានបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ជាហូរហែរ និងចូលរួមក្នុងកម្មវិធីតូចធំជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ពេជ្រ សូលីកា និងស្វាមី បានចូលរួមសម្ភាសន៍ក្នុងកម្មវិធី 3FUN CAMBODIA ធ្វើឲ្យហ្វេនៗជាច្រើនបានទស្សនានៅតាមបណ្តាសង្គម។ ក្នុងកម្មវិធីនោះពិធីករ អៀង វិឆ្ឆ័យ បានសួរសំនួរទៅកាន់ ពេជ្រ សូលីកា ថាក្រោយពីជួបព្យុះភ្លៀងច្រើន តើធ្វើយ៉ាងណាដើម្បីឲ្យ សូលីកា អាចរឹងមាំបានមកដល់សព្វថ្ងៃ? ស្រាប់តែពេលនោះ សូលីកា បាននិយាយបកស្រាយទាំងទឹកភ្នែកថា “ពេលខ្លះធ្វើឲ្យនាងមានចិត្ត លែងចង់រស់នៅលើលោកនេះបន្តទៀតហើយ ប៉ុន្តែអ្វីដែលជំរុញចិត្ត និងលើកទឹកចិត្តនាងគឺកូន និងមនុស្សដែលនាងស្រលាញ់ (ស្វាមី) ព្រោះស្វាមីនាងតែងតែលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តសម្រាប់នាងស្ទើរតែគ្រប់ពេលវេលា”។ ស្រាប់តែភ្លាមៗនោះ ស្វាមីនាងក៏បានបន្ថែមថា "លោកពិតជាសរសើរ សូលីកា គឺជាមនុស្សស្រីម្នាក់ដ៏រឹងមាំតាំងពីដើមមក។ ហើយលោកក៏បាននិយាយថា ជីវិតរបស់យើងម្នាក់ៗសុទ្ធតែជួបបញ្ហា ប៉ុន្តែបញ្ហានោះគឺគ្រាន់តែមួយភ្លេតទេ វាមិនតោងជាប់នៅក្នុងជីវិតរបស់យើងរហូតឡើយ"

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T