បរទេស៖ ក្រោយពីតារាចម្រៀងស្រីអាមេរិក Selena Gomez បាននិយាយរៀបរាប់អំពីជីវិតដែលនាងត្រូវជួបប្រទះខណៈដែល ត្រូវនៅមើលថែខ្លួនឯងនិង ជំងឺផ្លូវចិត្តដែលខ្លួនកំពុងតែមាន នៅក្រោមដំបូលផ្ទះម្នាក់ឯង ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះជំងឺឆ្លងប្រភេទផ្លូវដង្ហើម កូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះ ត្រូវសម្ងំនៅក្នុងផ្ទះតែម្នាក់ឯង ដោយគ្មាននៅមើលថែ ដោយសារតែ នាងមិនព្រមទទួលសេចក្តីស្រលាញ់ពីបុរសណាម្នាក់ទៀតសោះឡើយ បន្ទាប់ពីទទួលរងនូវការប៉ះទង្គិចដោយសារសង្សារចាស់ ប៉ុន្មាននាក់រួចមក ដោយម្ចាស់បទ «Lose You To Love Me» រូបនេះ បាននិយាយពាក្យប៉ុន្មានម៉ាត់ថា៖
ស្ទើរតែគ្រប់ពេលទៅហើយ ដែលខ្ញុំត្រូវចំណាយពេលនៅម្នាក់ឯង តាំងពីអាយុ១៦ឆ្នាំ
នៅពេលដំបូងៗ វាពិតជាពិបាកណាស់ រួមទាំងខ្ញុំកំពុងមានជំងឺផ្លូវចិត្តផងនោះ
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានឱកាសសម្រាប់រៀនអំពីប្រទេសរបស់ខ្ញុំ ដែលមិនធ្លាប់ដឹងពីមុនមក រួមទាំងចំណេះដឹង ការគិតក្នុងផ្លូវល្អ នូវអ្វីដែលខ្ញុំកំពុងនិយាយនិង ចុងក្រោយ ខ្ញុំមានអារម្មណ៍ថាមោទនភាពនូវផ្លូវដែលខ្ញុំកំពុងដើរនិង ខ្ញុំមិនអនុញ្ញាត្តិឲ្យគំនិតផ្សេងទៀតមកប៉ះទង្គិចអារម្មណ៍ខ្ញុំនោះទេ។
បន្ទាប់ពី Selena Gomez ពោលពាក្យប៉ុន្មានម៉ាត់នេះរួចមក ធ្វើឲ្យហ្វេនៗជាច្រើនពេញចិត្តស្តូក ដែលពាក្យប៉ុន្មានឃ្លានេះ វាប្រៀបបីដូចជាសារដាស់តឿនដល់អ្នកគាំទ្រទាំងឡាយ ដែលកំពុងតែជួបបញ្ហាផ្លូវចិត្ត ដូចតារាចម្រៀងម្នាក់នេះដែរ ទោះបីជានាងមានជំងឺផ្លូវចិត្តពិតមែន ប៉ុន្តែក៏អាចរស់នៅនឹងមើលថែខ្លួនឯងបានយ៉ាងល្អផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖





