ក្រោយប៉ះទង្គិចពីសង្សារចាស់ Selena និយាយប៉ុន្មានឃ្លានេះ ត្រូវចិត្តអ្នក Single ស្ដូក

//s9.kh1.co/04/04e801e997947a6de9ab6a05f9f68ec1540c9bb1.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Selena Gomez អត់ខ្វល់ពីជិវិតនៅលីវ ហើយក៏មិនព្រមយកសង្សារទៀតដែរ ទោះបីជាវាមានលក្ខណៈកំព្រាបន្តិចមែន ប៉ុន្តែតារាស្រីរូបនេះសប្បាយចិត្តនឹងជិវិតរស់នៅបែបនេះ។

បរទេស៖ ក្រោយពីតារាចម្រៀងស្រីអាមេរិក Selena Gomez បាននិយាយរៀបរាប់អំពីជីវិតដែលនាងត្រូវជួប​ប្រទះខណៈដែល ត្រូវនៅមើលថែខ្លួនឯងនិង ជំងឺផ្លូវចិត្តដែលខ្លួនកំពុងតែមាន នៅក្រោមដំបូលផ្ទះម្នាក់ឯង ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះជំងឺឆ្លងប្រភេទផ្លូវដង្ហើម កូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ ត្រូវសម្ងំនៅក្នុងផ្ទះតែម្នាក់ឯង ដោយគ្មាននៅមើលថែ ដោយសារតែ នាងមិនព្រមទទួលសេចក្តីស្រលាញ់ពីបុរសណាម្នាក់ទៀតសោះឡើយ បន្ទាប់ពីទទួលរងនូវការប៉ះទង្គិចដោយសារសង្សារចាស់ ប៉ុន្មាននាក់រួចមក ដោយ​ម្ចាស់បទ «Lose You To Love Me» រូបនេះ បាននិយាយពាក្យប៉ុន្មានម៉ាត់ថា៖

ស្ទើរតែគ្រប់ពេលទៅហើយ ដែលខ្ញុំត្រូវចំណាយពេលនៅម្នាក់ឯង តាំងពីអាយុ១៦ឆ្នាំ 
នៅពេលដំបូងៗ វាពិតជាពិបាកណាស់ រួមទាំងខ្ញុំកំពុងមានជំងឺផ្លូវចិត្តផងនោះ 
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានឱកាសសម្រាប់រៀនអំពីប្រទេសរបស់ខ្ញុំ ដែលមិនធ្លាប់ដឹងពីមុនមក រួមទាំងចំណេះដឹង ការគិតក្នុងផ្លូវល្អ នូវអ្វីដែលខ្ញុំកំពុងនិយាយនិង ចុងក្រោយ ខ្ញុំមានអារម្មណ៍ថាមោទនភាពនូវផ្លូវដែលខ្ញុំកំពុងដើរនិង ខ្ញុំមិនអនុញ្ញាត្តិឲ្យគំនិតផ្សេងទៀតមកប៉ះទង្គិចអារម្មណ៍ខ្ញុំនោះទេ។

Selena Gomez 

បន្ទាប់ពី Selena Gomez ពោលពាក្យប៉ុន្មានម៉ាត់នេះរួចមក ធ្វើឲ្យហ្វេនៗជាច្រើនពេញចិត្តស្តូក ដែលពាក្យប៉ុន្មានឃ្លានេះ វាប្រៀបបីដូចជាសារដាស់តឿនដល់អ្នកគាំទ្រទាំងឡាយ ដែលកំពុងតែជួបបញ្ហាផ្លូវចិត្ត ដូចតារាចម្រៀងម្នាក់នេះដែរ ទោះបីជានាងមានជំងឺផ្លូវចិត្តពិតមែន ប៉ុន្តែក៏អាចរស់នៅនឹងមើលថែខ្លួនឯងបានយ៉ាងល្អផងដែរ៕

សូមចូលមើលរូប​ភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T