ហ្វេន Kpop ដឹងតែត្រូវចិត្តហើយ! ចុងឆ្នាំ ២០២០ នេះក្រុមចម្រៀងល្បីៗសម្រុក Come Back ព្រមៗគ្នា

//s9.kh1.co/6e/6e6cb3502a208a5e279a411f2d63a07da39a4edb.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកមើលតារាងកាលវិភាគ និងសកម្មភាពតារាល្បីៗ របស់ក្រុមហ៊ុនផលិតកម្មកូរ៉េធំៗដូចជា ផលិតកម្ម SM ផលិតកម្ម Bighit JYP និង YG ដែលបានបង្ហាញ ពីផែនការអនាគតរបស់ពួកគេ សម្រាប់ចុងឆ្នាំ ២០២០​នេះ។

កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ តារាងសង្ខេបដែលចេញផ្សាយដោយ eBest Investment Securities នៅថ្ងៃទី ១៣ ខែកញ្ញា ម្សិលមិញនេះ បានឲ្យដឹងថា នៅចុងឆ្នាំ ២០២០ នេះ ផលិតកម្មកម្សាន្តកូរ៉េធំៗ ដូចជាផលិតកម្ម BigHit ផលិតកម្ម SM JYP និង YG បានបង្ហើបពីគម្រោងនៃការ Come Back របស់តារាៗក្នុងផលិតកម្មខ្លួន ជាហូហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងកាលវិភាគ និងសកម្មភាពតារាល្បីៗ
តារាងកាលវិភាគ និងសកម្មភាពតារាល្បីៗ

ដោយក្នុងនោះរួមមាន TWICE របស់ផលិតកម្ម JYP គ្រោងនឹងធ្វើការ Come Back នៅខែកញ្ញានេះ។

Twice
Twice

នៅខែតុលា ផលិតកម្ម SM ត្រូវគេរំពឹងទុកថា នឹងបង្ហាញក្រុមចម្រៀងស្រីថ្មីរបស់ខ្លួន បន្ទាប់ពីរយៈពេល ៦ឆ្នាំ នៃការបង្ហាញខ្លួនរបស់ Red Velvet

SM
SM

ចំណែក BLACKPINK របស់ YG ក៏នឹងចេញអាល់ប៊ុមពេញ ជាលើកដំបូងរបស់ពួកគេគឺ THE ALBUM នៅថ្ងៃទី ២ ខែតុលា ខាងមុខនេះ ខណៈដែល អាល់ប៊ុមទោលរបស់ Rosé នៅមិនទាន់បានប្រកាស ជាផ្លូវការការនៅឡើយទេ។

BLACKPINK
BLACKPINK

ចំណែកការ Come Back របស់ GOT7 ក៏ត្រូវបានកំណត់ថា អាចនឹងចេញនៅខែតុលា នេះផងដែរ។

GOT7
GOT7

តមកដល់ខែវិច្ឆិកា BTS នឹងមានអាល់ប៊ុមថ្មី។

BTS
BTS

ជាមួយគ្នានេះដែរ NCT របស់ SM ក៏នឹងធ្វើការចេញផ្សាយជាភាសាជប៉ុន ចំណែកអាល់ប៊ុមទោលរបស់ Onew ក្រុម SHINee ក៏គ្រោងនឹងបញ្ចេញនៅពេលនោះដែរ។

NCT
NCT

នៅខែធ្នូ BIGBANG នឹងចាប់ផ្តើមសកម្មភាពក្រុមរបស់ពួកគេ។

BIGBANG
BIGBANG

ចំណែកឯ Red Velvet នឹង Come Back ជាមួយសមាជិកទាំងអស់ ហើយការ Come Back ថ្មីរបស់ SEVENTEEN និង TXT ក៏អាចទៅរួចផងដែរ នៅក្នុងពេលនោះ។

Red Velvet 
Red Velvet 

សិល្បករដទៃទៀត ដែលរំពឹងទុកថា នឹងធ្វើការ Come Back នៅចុងឆ្នាំនេះ រួមមានដូចជា ក្រុមចម្រៀង iKON ក្រុមចម្រៀង WINNER ក្រុមចម្រៀង NU'EST ក្រុមចម្រៀង Stray Kids ក្រុមចម្រៀងស្រី ITZY ក្រុមចម្រៀង TVXQ ក្រុម EXO-SC និង Baekhyun ជាដើម៕

តើអ្នកកំពុងរង់ចាំការ Come Back ក្រុមចម្រៀង ឬក៏សិល្បកររូបណា?

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T