មានករណីព្រះសង្ឃជិត៥០អង្គ នៅខេត្តបាត់ដំបង ក្ដៅខ្លួន ក្អក និងហៀរសំបោរ រយៈពេល៦ថ្ងៃ

//s9.kh1.co/26/26767c92cef72324c7f770ada4f97afec84d4b10.jpg
សង្គម

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមគេហទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មានករណីក្តៅខ្លួន​ (កម្ដៅលើស ៣៧,៥ អង្សាសេ) ក្អក និងហៀរសំបោរ​ កើតមានលើព្រះសង្ឃចំនួន​ ៤៦អង្គ

បាត់ដំបង៖ យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មានករណីក្តៅខ្លួន​ (កម្ដៅលើស ៣៧,៥ អង្សាសេ) ក្អក និងហៀរសំបោរ​ កើតមានលើព្រះសង្ឃចំនួន​ ៤៦អង្គ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង អស់រយៈពេល ថ្ងៃមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីទទួលបានព័ត៌មាន​ និងការណែនាំរបស់ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ នៅវេលាម៉ោងជាង​ ១៩:០០នាទីយប់មិញ ក្រុមការងារ​ RRT នៃមន្ទីរសុខាភិបាលខេត្ត ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក​ វិទ្យា​ អនុប្រធានមន្ទីរ​ រួមទាំងលោកប្រធាន​ស្រុកប្រតិបត្តិ​សង្កែ​ និងសហការី​ បានចុះទៅពិនិត្យ​ និងយកសំណាកពីព្រះសង្ឃចំនួន ២១អង្គ​ដែលនៅមានកម្តៅ​ ហើយថ្ងៃនេះ ក្រុមការងារនឹងបន្តចុះយកសំណាកថែមទៀត។

គួរបញ្ជាក់ថា ព្រះសង្ឃទាំង ៤៦អង្គខាងលើ មានព្រះជន្មចន្លោះពី ១១-១៩ព្រះវស្សា  បាននិមន្តពីបណ្ដាខេត្តនានា ដើម្បីមកសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តនេះ ហើយបច្ចុប្បន្ន ក៏កំពុងទទួលការព្យាបាល និងធូរស្រាលវិញខ្លះៗផងដែរ។ ហើយការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែមន្ដ្រីជំនាញនឹងត្រូវតាមដានដោយយកចិត្តទុកដាក់បន្តទៀត។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានធ្វើការណែនាំដល់ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពាក់ម៉ាស់ និងឆាន់ទឹកក្តៅផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ព្រះសង្ឃ  ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ព្រះសង្ឃ  ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ព្រះសង្ឃ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ព្រះសង្ឃ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ព្រះសង្ឃ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ព្រះសង្ឃ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង

ប្រភព៖ មន្ទីរសុខាភិបាលខេត្ដបាត់ដំបង

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T