ទាំងស្អាត ទាំងពូកែ! អ្នកណាមិនងាកមើលបើ Baifern ដូចAngel ពេលឡើងទទួលពាន

//s9.kh1.co/d9/d91010c4fe8737e135dfc607ffe29d031442f6b5.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដូចដែលយើងបានដឹងមកហើយថា Baifern ក្រៅពីមានទេពកោសល្យពូកែហើយ សម្រស់របស់នាងក៏ស្រស់ស្អាតមើលមិនណាយដែរ ទោះបីវ័យការលេងខ្លួនក្នុងទម្រង់បែបណា ក៏នៅតែស្អាត ខណៈវ័យកាន់តែដើរទៅមុខក៏ដោយ។

ថៃ៖ ជាការពិតណាស់ កាលពីល្ងាចថ្ងៃទី ១២ ខែកញ្ញា កន្លងទៅ កម្មវិធីប្រគល់ពានរង្វាន់ Nataraja Awards របស់ប្រទេសថៃ លើកទី១១ បានធ្វើឡើងនៅទីក្រុងបាងកក ដោយបានរៀបចំយ៉ាងអធិកអធម ពិសេសនោះក៏មានការប្រមូលផ្ដុំតារាសម្ដែងស្រីប្រុសជាច្រើនមកចូលរួម ដើម្បីទទួលពានរង្វាន់នានា ផ្សេងៗគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត តាមរយៈការចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ សិល្បៈករ សិល្បៈការនីទាំងនោះ ម្នាក់ៗបានរៀបចំ តុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហាសាកសមឈ្មោះជាតារាល្បីណាស់។

អ្វីដែលយើងគួរឲ្យចាប់អារម្មណ៍បំផុត បើក្រឡេកមើលទៅកាន់ តារាសម្តែង Baifern Pimchanok វិញ យោងតាមរយៈរូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា នាងពិតជាមើលទៅស្រស់ស្អាតមានភាពទាក់ទាញភ្នែកគេឯងគ្រប់គ្នាណាស់ ដោយសារក្នុងថ្ងៃឡើងទទួលពានរង្វាន់កាលពីថ្ងៃនោះ Baifern បានស្លៀកសម្លៀកបំពាក់ពណ៌សវែងអូសដី បញ្ចេញសាច់ស្មាដ៏ខ្ចីរបស់នាង យ៉ាងជឿជាក់ ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរគ្រប់គ្នាតែម្ដង។

មួយវិញទៀត ក្រៅពីការបង្អួតសម្រស់ដ៏ស្រស់សោភា មើលមិនជិនណាយស្អាតគ្រប់ប្លង់ទាំងនោះហើយ តារាស្រីរូបនេះ ក៏បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការរំភើបចិត្តខ្លាំងមិនស្ទើរនោះឡើយ ក្រោយពេលដែលនាង បានទទួលពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ (Best Actress) ដោយក្នុងនោះក្នុងនាមជាអ្នកគាំទ្រ ក៏បានចូលរួមអបអរសារទរ ពិសេសគេនៅតែសរសើរពីសម្រស់របស់នាងជាច្រើនហូរហែរមិនដាច់ពីមាត់ផងដែរ៕

ទស្សនារូបភាព Baifern ក្នុងថ្ងៃទទួលពានរង្វាន់ខាងក្រោម៖ 

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T