ច្រើនណាស់! ពិភពលោកបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុត ក្នុងរយៈពេល២៤ម៉ោង

//s9.kh1.co/e1/e14479b8e3733d51917f9c5910504fe2672159b4.jpg
សង្គម

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាម្សិលមិញនេះ បានប្រកាសពីការកើនឡើងអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោក រហូតដល់ទៅ...

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាម្សិលមិញនេះ បានប្រកាសពីការកើនឡើងអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោក រហូតដល់ទៅ ៣០៧,៩៣០នាក់ និងស្លាប់ចំនួន ៥,៥៣៧​នាក់ ដោយគិតត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានអង្គការសុខភាពពិភពលោក
ប្រធានអង្គការសុខភាពពិភពលោក

ការកើនឡើងខ្លាំងបំផុតនេះ ភាគច្រើនបានកត់ត្រាចេញពីប្រទេសធំៗ៣ រួមមានឥណ្ឌាចំនួន ៩៤,៣៧២ករណី សហរដ្ឋអាមេរិកចំនួន ៤៥,៥២៣ករណី និងប្រេស៊ីលចំនួន ៤៣,៧១៨ករណី។ នៅក្នុងនោះ ទាំងសហរដ្ឋអាមេរិក និងឥណ្ឌាមានអ្នកស្លាប់ថ្មីជាង១,០០០នាក់ដូចគ្នា ខណៈប្រេស៊ីលមានចំនួន ៨៧៤នាក់។

សូមបញ្ជាក់ដែរថា ករណីឆ្លងថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងលើសកំណត់ត្រាចាស់របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី០៦ ខែកញ្ញា កន្លងទៅ ដែលមានចំនួនត្រឹមតែ ៣០៦,៨៥៧នាក់ប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោង។

ប្រជាពលរដ្ឋឥណ្ឌា កំឡុងជំងឺកូវីដ-១៩ រាតត្បាត
ប្រជាពលរដ្ឋឥណ្ឌា កំឡុងជំងឺកូវីដ-១៩ រាតត្បាត

យ៉ាងណាមិញ បើតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បានឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែបន្ដកើនឡើងក្នុងប្រទេសចំនួន៥៨ ដែលរួមមាន ប្រទេសអាហ្សង់ទីន ឥណ្ឌូណេស៊ី ម៉ារ៉ុក​ អេស៉្បាញ និងអ៊ុយក្រែនជាដើម។ ហើយបច្ចុប្បន្ននេះ ករណីឆ្លងសរុបទូទាំងពិភពលោក បានបន្ដកើនដល់ជាង ២៩លានករណី ដោយក្នុងនោះ ស្លាប់ប្រមាណ ៩២ម៉ឺននាក់ និងជាសះស្បើយជាង ២១លាននាក់ផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T