វ័យកាន់តែជ្រេបន្តិចមែន តែ គង់ ចាន់ស្រីមុំ លេងឈុតបញ្ចេញល្វែងក្រោម មិនចាញ់ក្មេងៗ

//s9.kh1.co/2c/2cf965ec5b09d6532f127173ef0cd845e847e007.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែបង្អួតសម្រស់ ជាមួយស្ទាយ៍តែងខ្លួនក្នុងឈុតសម្លៀកបំពាក់ទាន់សម័យមានម៉ូតខុសៗពីគ្នាស្ទើររាល់ថ្ងៃ។

ភ្នំពេញ៖ ក្រោយផ្អាកពីវិស័យសិល្បៈមួយរយៈធំ បច្ចុប្បន្នតារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង គង់ ចាន់ស្រីមុំ បានវិលមកចូលវិស័យសិល្បៈវិញ ហើយកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទទួលបានប្រជាប្រិយភាពខ្លាំងលើសដើមថែមទៀតផង។ ក្នុងនោះដែរ បើទោះបី ពេលនេះនាងមានស្វាមី និងកូនស្រីម្នាក់រួចក៏ពិតមែន តែតារាស្រីរូបនេះ នៅតែមានអ្នកគាំទ្រចង់តាមដានរាល់សកម្មភាពទាំងក្នុងសិល្បៈ និងជីវិតឯកជននាងដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើ់ញថា តារាស្រីរូបនេះ តែងតែបង្ហោះរូបភាពបង្អួតរូបសម្រស់ជាមួយស្ទាយ៍តុបតែងខ្លួនយ៉ាងស៊ីវិល័យ ទាន់សម័យទៀតផង។ ជាពិសេស ឈុតសម្លៀកបំពាក់នីមួយៗសុទ្ធសឹងតែមានមានការច្នៃម៉ូតខុសពីគ្នាតែម្ដង ដោយគ្រប់ពេលនាងបង្ហោះរូបម្ដងៗទទួលបានការសរសើរពីហ្វេនៗស្ទើរគ្រប់គ្នា លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏និយមថតរូបបញ្ចេញរាងក្នុងឈុតស៊ិចស៊ីប្រភេទប៊ីគីនី មើលទៅពិតជាលេចធ្លោខ្លាំង។

ដោយឡែក មុននេះបន្តិច អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពថ្មី ជាមួយឈុតស៊ិចស៊ីចាយរាងមិនចាញ់កាលលើកមុនប៉ុន្មានឡើយ តែលើកនេះ នាងបានថតនៅលើអគារផ្ដិតយកទិដ្ឋភាពពេលយប់ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។ បើងាកមកមើលរូបសម្ផស្សពេលនាងស្លៀកឈុតថ្មីបង្អួតរាងយ៉ាងស្រឡូននេះរួច ឃើញថាពិតជាស្រស់ស្អាតផូរផង់តែម្ដង ម្យ៉ាងវិញទៀត ស្ទីលកាច់រាងគឺមានភាពស៊ីអារម្មណ៍លើសពេលមុនៗផងដែរ។

ក្រោយផុសរូបមិនបានប៉ុន្មាននាទីផង ក៏ត្រូវអ្នកគាំទ្រនាំគ្នានិយាយសរសើរពីរូបរាង និងភាពច្នៃប្រឌិតរបស់នាង ជាមួយសម្លៀកបំពាក់ថ្មី ប្លែកគ្រប់ៗគ្នា។ មិនត្រឹមតែប៉ុណោះនៅឆ្លៀត លួចច្រណែននឹងរូបសម្រស់តារាស្រីរូបនេះ ទោះវ័យកាន់តែជ្រេ តែរូបសម្ផស្សនៅក្មេងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T