គួរឱ្យសរសើរ! ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ឱក សុគន្ធកញ្ញា បានបង្ហោះសារបែបនេះទៅកាន់អ្នកម្តាយ

//s9.kh1.co/a9/a9d761e0d40d672a0925ca8ad9f3e9fb9ed91578.jpg
នារី

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ឱក សុគន្ធកញ្ញា បង្ហោះសារបែបនេះទៅកាន់អ្នកម្តាយ

ភ្នំពេញ៖ ក្រោយពីរៀបការរួច ពេលនេះកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហាញពីសកម្មភាពឯកជន ចែកជូនដល់ហ្វេនៗបានឃើញជាប្រចាំផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងនៅពីព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ដែលជាត្រូវថ្ងៃកំណើតរបស់អ្នកនាងផ្ទាល់ អ្នកក៏នាងបានបង្ហាះសារនៅក្នុងបណ្ដាញសង្គមក្រោមអត្ថន័យថា៖

ថ្ងៃនេះកាលពី៣០ឆ្នាំមុនមនុស្សស្រីម្នាក់នេះកំពុងតែទ្រាំនូវកាឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនូលខុសត្រូវបីបាច់ថែរក្សា ស្រលាញ់ ថ្នាក់ថ្នមការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរកំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រម្នាក់បោះទោះបីជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់បេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឪក សុគ្ធនកញ្ញា ម្នាក់នេះអរគុណអ្នកម្ដាយដែលតែងតែផ្ដល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនឹងបានជួបគ្នាឆាប់ៗ៕

សូមទស្សនារូបភាពខាងក្រោម៖

សារដែល អ្នកនាង ឱក សុគន្ធកញ្ញា  បង្ហោះក្នុងថ្ងៃខួបកំណើត
សារដែល អ្នកនាង ឱក សុគន្ធកញ្ញា  បង្ហោះក្នុងថ្ងៃខួបកំណើត
អ្នកនាង ឱក សុគន្ធកញ្ញា និងម្តាយ
អ្នកនាង ឱក សុគន្ធកញ្ញា និងម្តាយ
https://s9.kh1.co/__image/w=650,h=422,q=100/1e/1e118b2666e5a9b7ba60dd7b0b75c98604908772.jpg
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T