អ្នកណាមិនច្រណែន បើជីវិតគ្រួសាររបស់ Boy Pakorn មានសុភមង្គលបែបនេះ

//s9.kh1.co/a3/a32ed845afe262669151a5c6ac74d9454efe3cce.jpg
នារី

 ១៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនច្រណែន បើជីវិតគ្រួសាររបស់ Boy Pakorn មានសុភមង្គលបែបនេះ.

ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាសម្ដែងប្រុសប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ លំដាប់ជួរមុខនៅប្រទេសថៃ គឺលោក Boy Pakorn។ លោកគឺជាតារាប្រុសមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ ហើយលោកក៏តែងតែទទួលបានតំណែងជាតួឯកសឹងតែគ្រប់រឿងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោសល្យសិល្បៈហើយ តារារូបនេះមានទាំងរូបសម្បត្តិស្រស់សង្ហា មិនថាមុខមាត់ ឬរូបរាងនោះទេគឺគួរឲ្យចាប់អារម្មណ៍តែម្ដង។ ហើយក្រៅពីជោគជ័យលើអាជីពសិល្បៈហើយ រូបលោកតែងតែចំណាយពេលវេលាទៅលើក្រុមគ្រួសាររបស់លោក ដែលមើលទៅពោរពេញទៅដោយក្តីសុខដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។ មិនតែប៉ុណ្ណោះ ជារឿយៗរូបលោក និងគ្រួសារតែងតែញ៉ាំអាហារជុំគ្នា មិនថាក្នុងផ្ទះ ឬភោជនីយដ្ឋានឡើយ ពោលពោរពេញទៅដោយស្នាមញញឹមតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Boy Pakorn និងគ្រួសារ
Boy Pakorn និងគ្រួសារ
Boy Pakorn និងគ្រួសារ
Boy Pakorn និងគ្រួសារ
Boy Pakorn និងម្តាយ
Boy Pakorn និងម្តាយ
Boy Pakorn និងគ្រួសារ
Boy Pakorn និងគ្រួសារ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T