ពេជ្រ ថៃ រំភើបចិត្តរហូតបង្ហោះសារបែបនេះ ក្រោយបានថត MV បទល្បីជាមួយ ខេមរៈ សិរីមន្ត

//s9.kh1.co/fd/fd60081680ed90d2e042bfe1e9c9bc45e9683231.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពេជ្រ ថៃ រំភើបចិត្តរហូតបង្ហោះសារបែបនេះ ក្រោយបានថត MV បទល្បីជាមួយ ខេមរៈ សិរីមន្ត

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពូកែវោហារសាសព្ទ ពេជ្រ ថៃ ត្រូវបានមហាជនជាច្រើនស្គាល់កុមារារូបនេះតាមរយៈកម្មវិធីប្រលងចម្រៀង The Voice Kid Cambodia រដូវកាលទី១។ រយៈពេល ៣ឆ្នាំ ក្រោយពីការទទួលបានជ័យលាភីជាម្ចាស់ពានរួចមក ពេជ្រ ថៃ ទទួលបានការងារសិល្បៈជាច្រើនជាមួយផលិតកម្មរស្មីហង្សមាស ដូចជាការចេញបទចម្រៀងថ្មីៗ ការសម្តែងភាពយន្តភាគ ក៏ដូចជាការប្រគំតន្ត្រីតូចធំជាហូរហែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីសមត្ថភាពសម្តែង MV បទចម្រៀងផ្ទាល់ខ្លួន ម្ចាស់ពានញញឹមស្រស់រូបនេះ ក៏តែងតែត្រូវបានក្រុមហ៊ុនជ្រើសរើសឱ្យចូលរួមសម្តែង MV ជាមួយតារាចម្រៀងរៀមច្បងក្នុងទ្រនំផងដែរនាពេលកន្លងមកដូចជាបទរបស់លោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា និងលោក Step ជាដើម។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះគឺ  ពេជ្រ ថៃ បានបង្ហោះរូបពីរសន្លឹកដោយសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំបានថត MV បទថ្មី របស់លោកពូ ខេមរៈ សិរីមន្ត សប្បាយរីករាយណាស់បាទ ហើយជាលើកទីមួយដែលបានថត MV ជាមួយគាត់”

តាមរយៈការបង្ហោះសំណេរមួយនេះឡើង ត្រូវបានហ្វេនៗជាច្រើនកោតសរសើរពីសមត្ថភាព ក៏ដូចជាសំណាងមួយផងដែរ ដែលតារាចម្រៀងវ័យក្មេងរូបនេះមានឱកាសបានថតបទចម្រៀងភ្ជុំបិណ្ឌដែលកំពុងតែល្បីល្បាញ គឺបទ «ជូនម៉ែ ១លានខែភ្ជុំ»

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ ថៃ និង ខេមរៈ សិរីមន្ត<br>
ពេជ្រ ថៃ និង ខេមរៈ សិរីមន្ត
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ក្រុមការងារថត MV បទលោក ខេមរៈ សិរីមន្ត<br>
ក្រុមការងារថត MV បទលោក ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្តពេជ្រ ថៃ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T