សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបើកដំណើរការសាកលវិទ្យាល័យ ឡើងវិញ

//s9.kh1.co/36/3664ae16729fa2162ea77c0ce362b9686cdc59de.jpg
សង្គម

 ១២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទទួលបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមការងារបច្ចេកទេស អញ្ជើញទស្សនកិច្ច និងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបើកដំណើរការសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបើកដំណើរការសាកលវិទ្យាល័យ
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបើកដំណើរការសាកលវិទ្យាល័យ

ឯកឧត្ដមរដ្ឋលេខាធិការ និងប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ការរៀបចំ និងត្រៀមលក្ខណៈរបស់សាកលវិទ្យាល័យក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងស្តង់ដារអនាម័យ ក៏ដូចជាវិធានការក្នុងការការពារសុខភាព (SOP) ។ ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ លើការ​ប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងការចែករំលែកព័ត៌មាន និងការអប់រំអំពីហានិភ័យពីការឆ្លងជំងឺកូវីដ១៩។

ប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏មានសេចក្តីសោមនស្សរីករាយផងដែរជាមួយ នឹងការត្រួតពិនិត្យលើប្រព័ន្ធសិក្សាអនឡាញ ដែលអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមានឱកាសបន្តការសិក្សារបស់ខ្លួនបានរហូតជិត ១៥០០០ ម៉ោងក្នុងរយៈពេល៦ខែចុងក្រោយនេះ។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏សូមគោរពថ្លែងអំណរគុណឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបច្ចេកទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់កិតិ្តយសចុះធ្វើអធិការកិច្ច នៅបរិវេណសាកលវិទ្យាល័យដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២នេះ។ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមានសេចក្តីសោមនស្សរីករាយ ដែលសាកលវិទ្យាល័យបានអនុវត្តស្តង់ដារសុវត្ថិភាពខ្ពស់ សម្រាប់ និស្សិត ក៏ដូចជាបុគ្គលិក សាស្រ្តាចារ្យ ដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការសាកលវិទ្យាល័យឡើងវិញ ក្នុងពេលឆាប់ៗនេះ។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សង្ឃឹមយ៉ាងម៉ុតមាំ និងរង់ចាំស្វាគមន៍ សិស្ស និស្សិតយ៉ាងកក់ក្តៅក្នុងការវិលត្រឡប់មកសាកលវិទ្យាល័យវិញទៅតាមគន្លងសិក្សាថ្មី ប្រកបដោយស្តង់ដារអនាម័យ និងសុវត្ថិភាពក្នុងពេលឆាប់ៗនេះ ហើយធានាក្នុងការរក្សាអនាម័យខ្ជាប់ខ្ជួនដើម្បីប្រយុទ្ធប្រឆាំងរាល់ហានិភ័យពីការឆ្លងជំងឺកូវីដ១៩៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T