កាន់តែអស្ចារ្យ! ទៅយកកាដូហ្រ្វី និងរាំលេងកម្សាន្តនៅសួនទឹក បន្ទាប់ពីត្រលប់ចេញពីវត្ត

//s9.kh1.co/a4/a4152cb55f3b0e6f19229e08ef1baf230f9b9edd.jpg
សង្គម

 ១២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានចាប់ផ្តើមបើកដំណើរការត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សង្កេតឃើញថា សួនទឹកលំដាប់អន្តរជាតិ Garden City Water Park ដែលមានទំហំធំជាងគេនៅប្រទេសកម្ពុជា ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភ្ញៀវជិតឆ្ងាយ ស្ទើរគ្រប់វ័យទាំងអស់។ គ្មានអ្វីត្រូវស្ទាក់ស្ទើរឡើយ គួរចំណាយពេលសម្រាកលំហែជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់ ក្នុងឱកាសនៃការផ្តល់ជូនដែលកម្រមានពី សួនទឹក Garden City Water Park។

ភ្នំពេញ៖ ក្រោយពីបានចាប់ផ្តើមបើកដំណើរការត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សង្កេតឃើញថា សួនទឹកលំដាប់អន្តរជាតិ Garden City Water Park ដែលមានទំហំធំជាងគេនៅប្រទេសកម្ពុជា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភ្ញៀវជិតឆ្ងាយ ស្ទើរគ្រប់វ័យទាំងអស់។ គ្មានអ្វីត្រូវស្ទាក់ស្ទើរឡើយ គួរចំណាយពេលសម្រាកលំហែជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់ ក្នុងឱកាសនៃការផ្តល់ជូនដែលកម្រមានពី សួនទឹក Garden City Water Park

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  សួនទឹក Garden City Water Park
  សួនទឹក Garden City Water Park

កាន់តែអស្ចារ្យជាងនេះទៅទៀត ដើម្បីអបអរក្នុងឱកាសថ្ងៃកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សួនទឹក Garden City Water Park នឹងមានវត្តមាន DJដ៏ល្បី រួមទាំងតន្ត្រីកន្រ្តាក់អារម្មណ៍ធ្វើឲ្យបរិយាកាសកាន់រំភើបរីករាយបំភ្លេចមិនបាន។ ត្រៀមខ្លួនក្នុងការជួបជាមួយ ឌីជេ MAILY, ឌីជេ ALEX MATT - អេឡិច, ឌីជេ Dj Vocka Cambodia, ឌីជេ AVIDA និង ក្រុមតន្រ្តី Muzikbyte នៅថ្ងៃទី១៧ ដលថ្ងៃទី២០ ខែកញ្ញា ចាប់ពីម៉ោង១ ដល់ ៥ ល្ងាចនៅ Garden City Water Park។ 

  សួនទឹក Garden City Water Park
  សួនទឹក Garden City Water Park

កាន់តែកក្រើក! កាន់តែអស្ចារ្យ! សួនទឹក Garden City Water Park នឹងធ្វើការផ្តល់ជូននូវកាដូពិសេសៗជាច្រើនភ្លាមៗ ចាប់ពីថ្ងៃទី៨ ដល់ ១៦ ខែកញ្ញា សម្រាប់អតិថិជនដែលពាក់អាវប៉ាក់ពណ៌ស ឬអាវពណ៌ស ។ អតិថិជនគ្រាន់តែពាក់អាវស ឬអាវប៉ាក់ពណ៌ស ពេលត្រឡប់មកពីវត្ត នៅបញ្ជរគិតលុយ អ្នកទទួលបានការដូបន្ថែមនេះ។ សម្រាប់ការលេងកម្សាន្តនានានៅក្នុងសួនទឹក គឺតម្រូវឲ្យអតិថិជនទាំងអស់ស្លៀកសម្លៀកបំពាក់សម្រាប់ហែលទឹកឲ្យបានសមរម្យ មិនមែនខោអាវពណ៌ ស នោះទេ។

ទទួលបានកាដូបន្ថែមពីសួនទឹក Garden City Water Park
ទទួលបានកាដូបន្ថែមពីសួនទឹក Garden City Water Park

នៅមិនទាន់អស់នៅឡើយទេ ក្នុងនោះដែរក៏មានការបញ្ចុះតម្លៃលើសំបុត្រចូលលេងកម្សាន្តរហូតដល់ទៅ ៤០% និងហ្រ្វីសម្រាប់កុមារដែលមានកម្ពស់ក្រោម ៨០ សង់ទីម៉ែត្រផងដែរ។

បញ្ចុះតម្លៃពិសេសពី សួនទឹក Garden City Water Park
បញ្ចុះតម្លៃពិសេសពី សួនទឹក Garden City Water Park

អ្វីដែលមិនអាចភ្លេចបាន និងជាកន្លែងពេញនិយមទាក់ទាញខ្លាំងនោះគឺ ទឹករលកសិប្បនិម្មិត ដែលមានលក្ខណៈដូចធម្មជាតិពិតៗ។ ក្រៅពីភាពសម្បូរបែប បរិយាកាសថ្មីប្លែក បូករួមជាមួយនឹងឧបករណ៍លេងកម្សាន្ដដែលពុំធ្លាប់មានពីមុនមក សួនទឹកដ៏ប្រណីតមួយនេះ ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ថយភាពតានតឹង  ដោយពុំចាំបាច់ត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរទៅផ្លូវឆ្ងាយ ព្រោះវាមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថី វិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ ក្បែរសួនសត្វភ្នំពេញសាហ្វារីតែម្តង។ 

  សួនទឹក Garden City Water Park
  សួនទឹក Garden City Water Park
  សួនទឹក Garden City Water Park
  សួនទឹក Garden City Water Park

ចាំកាលទៀត! តោះចេញពីវត្តទៅលេងទឹកទាំងអស់គ្នា                                                                                                       

តម្លៃសំបុត្រ ៖

  • តម្លៃ ២៥ដុល្លារ បញ្ចុះនៅសល់ ១៥ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១.២១ សង់ទីម៉ែត្រឡើង)
  • តម្លៃ ១៥ ដុល្លារបញ្ចុះនៅសល់ ៩ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១ សង់ទីម៉ែត្រ ដល់ ១.២០សង់ទីម៉ែត្រ), ស្រ្តីមានផ្ទៃពោះ,និងមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង
  • Free ចំពោះកុមារមានកម្ពស់ក្រោម ៨០សង់ទីម៉ែត្រ។
  • ដើម្បីពង្រឹងនូវគុណភាព និងអនាម័យសម្រាប់ភ្ញៀវទាំងអស់ សួនទឹកនឹងធ្វើការបិទសម្រាកនៅថ្ងៃច័ន្ទ៕        

បញ្ជាក់ ៖

  • តម្លៃសំបុត្ររាប់បញ្ចូលការកម្សាន្តទាំងអស់ ចំនួន ៣៨ ហ្គេមនៅក្នុងសួនទឹក ដោយមិនមានការគិតលុយបន្ថែមទៀតឡើយ
  • សួនទឹកបើកដំណើរការចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ។ សំបុត្រចូលកម្សាន្ត អាចរកទិញបាននៅកន្លែងលក់សំបុត្ររបស់ Garden City Water Park ។
  • ដើម្បីកក់សំបុត្រ ឬកន្លែងអង្គុយ សូមទាក់ទងលេខ ៖ 089 84 3333 និង 097 417 5555 ។

សម្រាប់ទីតាំង៖

ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ   https://g.page/garden-city-water-park?share

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ

_ Facebook: www.facebook.com/gardencitywaterpark

_ Instagram: www.instagram.com/gardencitywaterpark_cambodia

_ Telegram: www.t.me/gardencitywaterpark_cambodia

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T