មកដល់ហេីយ!​ មករៀនសង្គ្រោះបឋមសម្រាប់ជួយជនរងគ្រោះនានាក្នុងគ្រាមានអាសន្ន

//s9.kh1.co/7a/7a02a3f6335ae7598ce95d484dc5382a6ce29d85.jpg
សង្គម

 ១៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សួនទឹក ហ្គាឌិនសុីធីវ៉តធេីផាក ដល់ភ្ញៀវកិត្តិយសពួកយេីងបានបេីកវគ្គបណ្តុះបណ្តាលពិសេស សង្គ្រោះបឋម «First Aid» សម្រាប់បង្រៀនរបៀបជួយសង្គ្រោះផ្សេងៗ

ភ្នំពេញ៖ ផ្តោតតាមការយកចិត្តទុកដាក់ របស់សួនទឹក ហ្គាឌិនសុីធីវ៉តធេីផាក ដល់ភ្ញៀវកិត្តិយសពួកយេីងបានបេីកវគ្គបណ្តុះបណ្តាលពិសេស សង្គ្រោះបឋម «First Aid» សម្រាប់បង្រៀនរបៀបជួយសង្គ្រោះផ្សេងៗ មិនថាពេលដើរលេង ឬក្នុងសហគមន៍ ជាពិសេស សម្រាប់ក្រុមហ៊ុន ភោជនីយដ្ឋាន សាលារៀន សណ្ឋាគារ និង កន្លែងកម្សាន្តនានា គឺចាំបាច់ត្រវទទួលបាននូវវគ្គបណ្តុះបណ្តាល និងជំនាញឲ្យបានច្បាស់លាស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  វគ្គបណ្តុះបណ្តាលពិសេស សង្គ្រោះបឋម «First Aid»
  វគ្គបណ្តុះបណ្តាលពិសេស សង្គ្រោះបឋម «First Aid»

យេីងក៏មានវគ្គបណ្តុះបណ្តាលពិសេស ជំនាញជិះស្គីរលក «Flow RiderClub» ក្នុងគោលបំណងចង់ឲ្យ  អ្នកបានហ្វឹកហាត់ វិជ្ជាគុណនៅលើស្គីរលករបស់ ហ្គាឌិនស៊ីធីវ៉តធើផាក ហេីយក៏ដូចជារកអ្នកខ្លាំងពូកែត្រៀមប្រកួតនៅថ្នាក់តំបន់ នាពេលអនាគត។ 

បន្ថែមពីនេះទៀត យេីងធ្វេីការបើកវគ្គបណ្តុះបណ្តាលពិសេស គឺឆ្មាំអាងហែលទឹក «Lifeguard» ដែលមានគោលបំណងធំមួយ គឺចង់ឲ្យសាធារៈជនទាំងអស់បានដឹងអំពីច្បាប់ និងរបៀបជួយសង្គ្រោះផ្សេងៗ នៅពេលអ្នកទាំងអស់គ្នាកំពុងលេងកម្សាន្ត ឬធ្វើដំណើរតាមទឹក។ 

ជាចុងក្រោយនេះ យេីងមានថ្នាក់បង្រៀនហែលទឹក ដែលមានគោលបំណងធំមួយក្នុងការបង្រៀនមនុស្សគ្រប់វ័យ ឲ្យចេះពីការសង្រ្គោះបឋម ការធ្វើចលនាសង្គ្រោះ CPR ក៏ដូចជាសង្គ្រោះអ្នកជំងឺពីការលង់ទឹក បានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញនៅ Garden City Water Park។ 

  វគ្គបណ្តុះបណ្តាល Flow Rider ជិះស្គីរលក  
  វគ្គបណ្តុះបណ្តាល Flow Rider ជិះស្គីរលក  

កីឡាជិះស្គីរលក ឬ Flow Rider នេះពិតជាមានភាពល្បីល្បាញនៅបណ្តាប្រទេសអន្តរជាតិ ដែលជាប់ឈ្មោះជាកីឡាផង និងជាល្បែងកំសាន្តផងដែរ។

ព័ត៌មានបន្ថែម អំពីវគ្គបណ្តុះបណ្តាល Flow Rider ជិះស្គីរលក

- រៀនសិស្សមួយ គ្រូមួយ | ៣០ នាទី (៥ ដុល្លារ) | ១ ម៉ោង (៩ ដុល្លារ)

-  រៀនជាក្រុម (ច្រើនបំផុត ៣ នាក់) | ៣០ នាទី (១២ ដុល្លារ) | ១ ម៉ោង (២២ ដុល្លារ)

បញ្ជាក់:

១.  វគ្គបណ្តុះបណ្តាល Flow Rider នឹងចាប់ផ្តើមពីម៉ោង ៨ ព្រឹក រហូតដល់ ម៉ោង ១០ ព្រឹក និងមានបង្រៀនជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃច័ន្ទ។

២. សិក្ខាកាមចូលរួមបណ្តុះបណ្តាល នឹងមិនអនុញ្ញាតឲ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

  វគ្គបណ្តុះបណ្តាល First Aid
  វគ្គបណ្តុះបណ្តាល First Aid

ពួកយេីងក៏មានចាប់បើកវគ្គបង្រៀនសង្គ្រោះបឋមពិសេស សម្រាប់ទុកគ្រាន់ជួយជីវិតក្រុមគ្រួសារ មិត្តភក្តិ ឬជីវិតមនុស្សនានាបានក្នុងគ្រាមានអាសន្ន ។

- វគ្គ First Aid មានរយៈពេល ១ ម៉ោង និងតម្លៃ ១០ ដុល្លារ ក្នុងមួយនាក់។

បញ្ជាក់:

១.  វគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមពីម៉ោង ៨ ព្រឹក រហូតដល់ ម៉ោង ៣ ល្ងាច និងមាននៅតែថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ និងសុក្រ តែប៉ុណ្ណោះ។

២. សិក្ខាកាមចូលរួមបណ្តុះបណ្តាល នឹងមិនអនុញ្ញាតឲ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

វគ្គបណ្តុះបណ្តាលជំនាញ ឆ្មាំអាងហែលទឹក
វគ្គបណ្តុះបណ្តាលជំនាញ ឆ្មាំអាងហែលទឹក

យេីងក៏មានបង្រៀនវគ្គជំនាញ ឆ្មាំអាងហែលទឹក។

វគ្គបណ្តុះបណ្តាល ឆ្មាំអាងហែលទឹក នេះ មានគោលបំណងធំមួយ គឺចង់ឲ្យសាធារណជនទាំងអស់ បានដឹងអំពីច្បាប់  និងរបៀបជួយសង្គ្រោះផ្សេងៗ នៅពេលអ្នកទាំងអស់គ្នាកំពុងលេងកម្សាន្ត ឬធ្វើដំណើរតាមទឹក។ ព័ត៌មានបន្ថែម អំពីវគ្គបណ្តុះបណ្តាល:

- វគ្គ Basic Lifeguard Skills (អាយុចាប់ពី ១០ ឆ្នាំ រហូតដល់ ១៤ ឆ្នាំ) មានរយៈពេល ២ ម៉ោង និងតម្លៃ ១៥ ដុល្លារ ក្នុងមួយនាក់។

- វគ្គ Professional International Lifeguard Training (អាយុចាប់ពី ១៥ ឆ្នាំ ឡើងទៅ) មានរយៈពេល ៣ ថ្ងៃ និងតម្លៃ ១១០ ដុល្លារ ក្នុងមួយនាក់។

បញ្ជាក់:

១. វគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមពីម៉ោង ៨ ព្រឹក រហូតដល់ ម៉ោង ៣ ល្ងាច និងមាននៅតែថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ និងសុក្រ តែប៉ុណ្ណោះ។ 

២. សិក្ខាកាមចូលរួមបណ្តុះបណ្តាល នឹងមិនអនុញ្ញាតឲ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

ថ្នាក់បង្រៀនហែលទឹកពិសេស
ថ្នាក់បង្រៀនហែលទឹកពិសេស

យេីងក៏មានថ្នាក់បង្រៀនហែលទឹកពិសេសផងដែរ។ ថ្នាក់បង្រៀនហែលទឹកនេះ មានគោលបំណងធំមួយ ក្នុងការបង្រៀនមនុស្សគ្រប់វ័យឲ្យចេះជួយសង្គ្រោះ អ្នកហែលទឹកបានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញនៅ Garden City Water Park ការធ្វើចលនាសង្គ្រោះ CPR ក៏ដូចជាសង្គ្រោះអ្នកជំងឺពីការលង់ទឹក បានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញនៅ Garden City Water Park

តម្លៃសម្រាប់ថ្នាក់បង្រៀនហែលទឹក: ៧ ដុល្លារ ក្នុងមួយម៉ោង (មួយម៉ោង អនុញ្ញាតឲ្យតែ ៣ នាក់តែប៉ុណ្ណោះ) 

បញ្ជាក់:

១. ថ្នាក់បង្រៀនសង្គ្រោះអ្នកហែលទឹកនេះ នឹងចាប់ផ្តើមពីម៉ោង ៨ ព្រឹក រហូតដល់ ម៉ោង ១០ ព្រឹកជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃច័ន្ទ

២. អ្នករៀនហែលទឹកទាំងអស់ មិនអនុញ្ញាតឲ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ លុះត្រាតែធ្វើការជាវសំបុត្រសម្រាប់ចូលលេងកម្សាន្តផ្សេងទៀត។ 

បញ្ចុះតម្លៃរហូតទៅដល់ ៤០% លើថ្លៃសំបុត្រសម្រាប់ប្រជាជនកម្ពុជា
បញ្ចុះតម្លៃរហូតទៅដល់ ៤០% លើថ្លៃសំបុត្រសម្រាប់ប្រជាជនកម្ពុជា

ដើម្បីសម្តែងនូវការអរគុណ ចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាកន្លងមកនេះ  សួនទឹក ហ្គាឌិនស៊ីធីវ៉តធើផាក ធ្វើការផ្តល់ជូន ការបញ្ចុះតម្លៃ ៤០% បន្តទៀតទៅលើថ្លៃសំបុត្រសម្រាប់ប្រជាជនកម្ពុជា ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

យើងក៏មានកម្មវិធីជប់លៀងសប្បាយ សប្បាយ ដូចជា Let’s Glow Party EDM នៅថ្ងៃទី២៤ ខែតុលា ពិធីបុណ្យអុំទូក  Halloween ការអបអរឆ្នាំថ្មី និងកម្មវិធីពិសេសជាច្រើនទៀតក្នុងពេលឆាប់ៗនេះ សម្រាប់អ្នកទាំងអស់គ្នា។

  សួនទឹក ហ្គាឌិនស៊ីធីវ៉តធើផាក
  សួនទឹក ហ្គាឌិនស៊ីធីវ៉តធើផាក

តោះ! តោះ! ទៅរៀនជំនាញពិសេសពិសេសទាំងអស់គ្នា។ 

ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ឬតាមMapនេះ  https://g.page/garden-city-water-park?share ។

ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីទាំងអស់នោះ សូមបន្តតាមដានព័ត៌មានរបស់យើងតាមរយៈហ្វេសប៊ុក Instagram ឆានែល Telegram TikTok និងការចុះឈ្មោះសមាជិកហ្វេនក្លឹបរបស់សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក។

Instagram: www.instagram.com/gardencitywaterpark_cambodia

Telegram: www.t.me/gardencitywaterpark_cambodia

Youtube: https://www.youtube.com/channel/UCD_8zGS3IJBWIpbyC5lGxMw

TikTok: https://www.tiktok.com/@gardencitywaterpark

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T