បរទេស៖ តើអ្នកណាខ្លះនឹងទទួលបានវ៉ាក់សាំងនេះមុនគេ? ទោះបីជាក្រុមហ៊ុនឱសថនឹងបង្កើតវ៉ាក់សាំងក៏ដោយ ក៏ពួកគេមិនមែនជាអ្នកសម្រេចថា អ្នកណាត្រូវចាក់វ៉ាក់សាំងមុនដែរ។ មានតែស្ថាប័ននីមួយៗឬប្រទេសនីមួយៗនឹងត្រូវកំណត់ថា តើនរណាត្រូវចាក់វ៉ាក់សាំងជាមុន ហើយវានឹងត្រូវដំណើរការយ៉ាងដូចម្ដេចផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារការផ្គត់ផ្គង់ដំបូងនឹងមានចំនួនកំណត់ ការកាត់បន្ថយអត្រាមរណៈនិងការការពារប្រព័ន្ធថែទាំសុខភាពទំនងជាត្រូវបានផ្ដល់អាទិភាព។ គម្រោងរបស់សម្ព័ន្ធដើម្បីវ៉ាក់សាំង ហៅកាត់ថា Gavi គឺថា ប្រទេសដែលបានចុះបញ្ជីជាមួយកម្មវិធី Covax នឹងទទួលបាននូវកម្រិតគ្រាប់គ្រាន់ សម្រាប់៣ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ ដែលវានឹងគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាលនិងបុគ្គលិកថែទាំសុខភាព។
នៅពេលវ៉ាក់សាំងត្រូវបានផលិតកាន់តែច្រើន ការបែងចែកត្រូវបានបង្កើន ដើម្បីគ្របដណ្ដប់ប្រជាជនចំនួន២០ភាគរយ ហើយពេលនោះដែរ គេនឹងផ្ដល់អាទិភាពដល់មនុស្សអាយុជាង៦៥ឆ្នាំ និងក្រុមងាយរងគ្រោះដទៃទៀត។ បន្ទាប់ពីទទួលបាន២០ភាគរយរួចហើយ វ៉ាក់សាំងនឹងត្រូវបានចែកចាយស្របតាមលក្ខណៈវិនិច្ឆ័យផ្សេងទៀត ដូចជាភាពងាយរងគ្រោះរបស់ប្រទេស និងការគំរាមកំហែងភ្លាមៗនៃជំងឺកូវីដ-១៩។
បណ្ដាប្រទេសផ្សេងៗមានពេលរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីចូលរួមជាមួយកម្មវិធីនេះ ហើយនឹងត្រូវធ្វើការទូទាត់ប្រាក់របស់ខ្លួននៅត្រឹមថ្ងៃទី៩ ខែតុលា។ សម្ព័ន្ធដើម្បីវ៉ាក់សាំង (Gavi) បានបន្ថែមទៀតថា ប្រទេសអ្នកមានអាចស្នើសុំនូវកម្រិតគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងក្នុងចន្លោះពី១០-៥០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ ប៉ុន្តែគ្មានប្រទេសណាដែលអាចទទួលវ៉ាក់សាំងលើស២០ភាគរយទេ ដរាបណាប្រទេសដែលបានចូលរួមទាំងអស់ត្រូវបានគេផ្ដល់ឲ្យចំនួន២០ភាគរយនេះសិន៕
