រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថមជាង ៧៨លានដុល្លារ ទៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយជំងឺកូវីដ-១៩

//s9.kh1.co/ce/ce093966ad16876fa0f19ed185f39f4a3df6029a.jpg
Khmerhome

 ១១-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/8e/8e63a82695c27526a6bfa5ddb6265b7971e9bca1.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋាភិបាលបានចំណាយទឹកប្រាប់ចំនួន ៧៨ ២៧០ ០០០លានដុល្លារ ផ្ដល់ទៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច បានបន្តថា ហើយរាជរដ្ឋាភិបាលនៅបន្តពិនិត្យ និងតាមដាននូវឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩នេះ មកលើជីវភាពរស់នៅរបស់គ្រួសារដែលបានលើកឡើងខាងលើ ដើម្បីត្រៀមលក្ខណៈអនុវត្តបន្តកម្មវិធីជួយសង្គម ក្នុងការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច។

ដើម្បីដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ ៥ ជុំរួមមកហើយ ដោយផ្តោតលើ ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត ការស្រោចស្រង់ និងរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច និងការត្រៀមស្ដារសេដ្ឋកិច្ចពីវិត្តិនៃជំងឺកូវីដ-១៩ ឡើងវិញ។ ជាការថ្លែងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុងជំនួបពិភាក្សាជាមួយ លោក Markus Buerli។

នៅក្នុងជំនួបពិភាក្សាជាមួយ លោក Markus Buerli ដែលលោកទើបត្រូវបានតែងតំាងជាប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា នេះ លោក រដ្ឋមន្រ្តីបានបន្តថា ក្នុងនោះ រដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវកម្មវិធីឧបត្ថមសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគោលបំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលមានបណ្ណសមធម៌។

ពាក់ព័ន្ធនឹងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា លោក រដ្ឋមន្រ្តី បានបន្តទៀតថា នេះជាឆ្នាំទី៣ របស់មូលនិធិគន្ធបុប្ផា បានបង្កើតឡើង។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផា បានទទួលវិភាគទានសរុបចំនួន ១៥ ៩៤៩ ៧៤៧ដុល្លារ(រួមទាំងថវិកាដែលទទួលបរិចា្ចគផ្ទាល់នៅមន្ទីរពេទ្យ) គឺបានធ្លាក់ចុះបន្តិច បើធៀបទៅនឹងឆ្នាំ២០១៩ ដោយសារកូវីដ-១៩។

ក្នុងជំនួននេះ លោក Markus Buerli បានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្ដល់ហិញ្ញប្បទាន ដើម្បីចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យ។ លោក បន្តថា ក្រៅពីបន្តឧបត្ថមដល់មន្ទីរពេទ្យ ក្នុងបរិបទនៃរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលស្វីសបានអនុវម័តថវិកាបន្ថែមទៀតចំនួន ២,៥លានដុល្លារ ដល់កម្ពុជា។

លោក បញ្ជាក់ថា ថិវកាជាង ២លានដុល្លារ ដោយលើកម្មវិធី បណ្ដុះបណ្ដាលជំនាញសម្របា់រយៈពេលខ្លី ការអភិវឌ្ឍវិស័យកសិកម្ម និងការដាំដុះតាមផ្ទះ៕

https://s9.kh1.co/__image/w=650,h=434,q=100/8d/8d9a006a49464ef5c66579b022e6b2a26c3547a6.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T