រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ជំរុញ​ឲ្យប្រទេស​​អាស៊ានកាត់ផ្តាច់​ទំនាក់ទំនង ជាមួយ​ក្រុមហ៊ុន​រដ្ឋចិន

//s9.kh1.co/ff/ffc4f9fca80fd61c3a6d37d2efd2e0e38fa1d1a7.jpg
សង្គម

 ១១-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Michael Pompeo បានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ឱ្យកាត់ផ្តាច់នូវរាល់ទំនាក់ទំនងជាមួយក្រុមហ៊ុន ឬសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋចិន​ ក្នុងគោលបំណងបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Michael Pompeo បានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ឱ្យកាត់ផ្តាច់នូវរាល់ទំនាក់ទំនងជាមួយក្រុមហ៊ុន ឬសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋចិន ​ក្នុងគោលបំណងបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង ជុំវិញបញ្ហាបង្កជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pompeo បាន​ប្រាប់ទៅបណ្តាប្រទេសជាសមាជិកអាស៊ានឱ្យគិតឡើងវិញ នូវបញ្ហាធ្វើជំនួញក្រុមហ៊ុនរដ្ឋចិន
លោក Pompeo បាន​ប្រាប់ទៅបណ្តាប្រទេសជាសមាជិកអាស៊ានឱ្យគិតឡើងវិញ នូវបញ្ហាធ្វើជំនួញក្រុមហ៊ុនរដ្ឋចិន

លោក Pompeo បាន​ប្រាប់ទៅបណ្តាប្រទេសជាសមាជិកអាស៊ានយ៉ាងដូច្នេះថា៖

កុំគ្រាន់តែនិយាយ ប៉ុន្តែត្រូវ​ធ្វើសកម្មភាពផង។ សូម​ពិចារណាឡើងវិញនូវការធ្វើជំនួញអាជីវកម្មជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ​ចិន ដែល​តែងបន្តសកម្មភាពឈ្លានពាននៅសមុទ្រចិនខាងត្បូង ហើយកុំអោយបក្សកុម្មុយនិស្តចិនកេង​ប្រវ័ញ្ច​លើ​យើង និងប្រជាជនរបស់យើង។

Michael Pompeo
លោក Michael Pompeo
លោក Michael Pompeo

គួរឱ្យដឹងដែរថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ​ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី​ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ការធ្វើពាណិជ្ជកម្ម​របស់ទីក្រុងប៉េកាំង រួមជាមួយសកម្មភាពធ្វើព្យុះធ្វើភ្លៀងរបស់ចិន ដែលមានបំណងចង់ទាមទារទឹកដី​នៅសមុទ្រចិនខាងត្បូង​៕

សហរដ្ឋអាមេរិកបានច្រានចោលយ៉ាងដាច់ខាត នូវសកម្មទាមទារដែនសមុទ្ររបស់ចិន និងបានអះអាចថា វាខុសទៅនឹងច្បាប់អន្តរជាតិ
សហរដ្ឋអាមេរិកបានច្រានចោលយ៉ាងដាច់ខាត នូវសកម្មទាមទារដែនសមុទ្ររបស់ចិន និងបានអះអាចថា វាខុសទៅនឹងច្បាប់អន្តរជាតិ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T