ញយដងពេក! ស្ត្រីចំណាស់ម្នាក់ ត្រូវម្ចាស់ហាងពិន័យឲ្យអង្គុយពីមុខហាង និងពាក់ស្លាកជាប់នឹង.ក ក្រោយពីតាមទាន់លួចបន្លំយកសាច់ជ្រូក (មានវីដេអូ)

//s9.kh1.co/16/167e7a17116053bce801aff622cc4d91a9c3b9ce.jpg
សង្គម

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីចំណាស់ម្នាក់ មិនបញ្ចេញឈ្មោះ ត្រូវបានម្ចាស់ហាងតាមទាន់ ក្រោយពីគាត់ធ្វើសកម្មភាពលួចបន្លំយកសាច់ជ្រូកចេញពីហាង

ចិន៖ កាលពីថ្ងៃសុក្រទី០៤ ខែកញ្ញាសប្ដាហ៍មុននេះ ស្ត្រីចំណាស់ម្នាក់ មិនបញ្ចេញឈ្មោះ ត្រូវបានម្ចាស់ហាងតាមទាន់ ក្រោយពីគាត់ធ្វើសកម្មភាពលួចបន្លំយកសាច់ជ្រូកចេញពីហាង។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៥:០០នាទីល្ងាច នៅហាងលក់ទំនិញដ៏ធំមួយកន្លែងក្នុងទីក្រុង Foshan ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Zhong ជាម្ចាស់ហាងបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីចំណាស់បានមកហាងដើម្បីទិញទំនិញ និងបានបន្លំយកសាច់ជ្រូកដាក់ចូលទៅក្នុងកាបូបយួរដៃ ខណៈពេលកំពុងគិតប្រាក់។ ទន្ទឹមនឹងនេះដែរ បុគ្គលិកក្នុងហាងបានសង្កេតឃើញពីសកម្មភាពលួចបន្លំ ហើយក៏សុំធ្វើការឆែកឆេរ នៅពេលស្ត្រីចំណាស់ដើរចេញពីហាង។

ចំពោះសកម្មភាពលួចបន្លំនេះ មិនមែនជាលើកទីមួយសម្រាប់ស្ត្រីចំណាស់ឡើយ ដោយគាត់បានលួចបន្លំយកអីវ៉ាន់ចេញពីក្នុងហាងខាងលើចំនួន២ដងមកហើយ។ ហើយទើបលើកនេះ ម្ចាស់ហាងសម្រេចចិត្តទូរសព្ទទៅប្ដឹងប៉ូលិសតែម្ដង។

យ៉ាងណាមិញ ប៉ូលិសក៏បានធ្វើការអប់រំដោយផ្ទាល់ទៅដល់ស្ត្រីចំណាស់ និងពិន័យឲ្យបង់ប្រាក់មួយចំនួនផងដែរ តែខាងគ្រួសាររបស់គាត់បដិសេធមិនព្រមបង់ឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់ហាងបានរកវិធីមួយជំនួស ដោយឲ្យស្ត្រីចំណាស់អង្គុយពីមុខហាង និងពាក់ស្លាកជាប់នឹង.ក ដែលបានសរសេរថា «ចោរ លួចបន្លំចំនួនបីដងហើយ»។ ហើយរយៈពេល១០នាទីក្រោយមក ស្ត្រីចំណាស់ក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកស្រី Zhong ជាម្ចាស់ហាងទំនិញ
អ្នកស្រី Zhong ជាម្ចាស់ហាងទំនិញ
ស្ត្រីចំណាស់នៅពេលកំពុងគិតប្រាក់
ស្ត្រីចំណាស់នៅពេលកំពុងគិតប្រាក់
ស្ត្រីចំណាស់បន្ទាប់ពីត្រូវបានគេតាមទាន់
ស្ត្រីចំណាស់បន្ទាប់ពីត្រូវបានគេតាមទាន់
ស្ត្រីចំណាស់កំពុងអង្គុយទទួលពិន័យ
ស្ត្រីចំណាស់កំពុងអង្គុយទទួលពិន័យ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T