ទោះគ្មានពេលច្រើនដូចមុន Mik Thongraya នៅតែបង្ហាញក្តីស្រលាញ់ទៅកាន់សង្សារ តាមរយៈសកម្មភាពបែបនេះ

//s9.kh1.co/37/37f36a5898decacb759d02dd416cb707dd85cba6.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះមិនសូវមានពេលបានជួបគ្នា ក៏ លោក Mik Thongraya បានបង្ហាញការស្រលាញ់ទៅកាន់ Bow Maylada ជាមួយសកម្មភាពបែបនេះ

ថៃ៖ ទោះបីទ្រនំខុសគ្នាទៅហើយក្ដី ក៏ប៉ុន្តែ ទំនាក់ទំនងស្នេហា កំពុងតែផ្អែមល្ហែមខ្លាំងឡើង និងរីកចម្រើនទៅមុខយ៉ាងរលូន ពីមួយថ្ងៃទៅមួយថ្ងៃ  រវាងតារាសម្តែងប្រុសកូនកាត់រូបសង្ហាលោក Mik Thongraya និងតារាសម្តែងស្រី Bow Maylada។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ តារាសម្តែងប្រុសលោក Mik Thongraya យោងតាមព័ត៌មានកម្សាន្ត​រប​ស់​ ​GMM 25​ ដែលបានលើកឡើងថា បច្ចុប្បន្ននេះលោក និង Bow មិនសូវជាបានជួបគ្នាញឹកញាប់នោះទេ ដោយសារមមាញឹក នឹងការងារថតរៀងៗខ្លួន។

តែយ៉ាងណាមិញ តារាសម្តែងថៃ កូនកាត់ដាណឺម៉ាក រូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីជាមិនមានពេលអោយគ្នាទៅវិញទៅមកមែនពិត ក៏ពួកគេក៏មានពេលវេលាទំនេរ​ដៃ​ពីការងារគ្រប់គ្រាន់ នឹងឆ្លៀតធ្វើដំណើរកម្សាន្តជាមួយគ្នាទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសលោក​បានសារភាពថា លោកពិតជានឹក Bow ខ្លាំងណាស់ ហេតុដូច្នេះហើយ នៅពេល សង្សាររបស់លោកបង្ហោះរូបលើអ៊ីនស្តាក្រាមជារឿយៗ លោកតែងតែបង្ហាញក្តីស្រលាញ់ ជាមួយពាក្យពេន៍ផ្អែមល្អែមលើរូបថតរបស់ Bow ដែលបង្ហោះម្តងៗ៕​

សូមទស្សនារូបខាងក្រោម៖

Mik  និង Bow
Mik  និង Bow
Mik  និង Bow
Mik និង Bow
 Bow  និង Mik
 Bow  និង Mik
Mik និង Bow
Mik និង Bow
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T