ក្រុមហ៊ុន Smart Axiata ប្រគល់ទឹកប្រាក់ ២ ម៉ឺនដុល្លារ ដល់អតិថិជនឈ្នះរង្វាន់ពីកាត «កោសឈ្នះ! កោសឈ្នះ!» របស់ខ្លួន (មានវីដេអូ)​

//s9.kh1.co/5a/5ac3f1a71569721f05dc6914f7c9ba071f515a87.jpg
សង្គម

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដើម្បីចូលរួមលើកកម្ពស់ និង​ ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart​ Axiata បានផ្ដួចផ្ដើម​ការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ និង​ ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart​ Axiata បានផ្ដួចផ្ដើម​ការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!»  ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

យុវជន​ ជឹម ចិត្រា មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកឈ្នះរង្វាន់ ១០,០០០ ដុល្លារ ដំបូងគេបង្អស់  បានឲ្យដឹងថា៖

«ការឈ្នះរង្វាន់ទឹកប្រាក់១ ម៉ឺនដុល្លារពិតជាជួយខ្ញុំបានច្រើនមែនទែន ពីព្រោះឥឡូវនេះគឺពិបាករកការងារខ្លាំងណាស់ ដោយសារតែមានវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេស»។ 

សម្តីយុវជន ជឹម ចិត្រា

អ្នកឈ្នះរង្វាន់សាច់ប្រាក់ ១​០,០០០ ដុល្លារ  ម្នាក់ទៀតគឺ លោកស្រី នាង វឿន ជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ​ បានឲ្យដឹងថា លោកស្រីមិនដែលនឹកគិតថាមានសំណាង ​ឈ្នះរង្វាន់ធំយ៉ាងនេះទេ ហើយលោកស្រី​នឹងយកលុយឈ្នះពីកម្មវិធីនេះ​ទៅសងបំណុលគេ​ ខ្លះទុកឲ្យកូនរៀន និងខ្លះទៀតទុកប្រើប្រាស់​​​ពេលចាំបាច់ណាមួយ។

អ៊ុំស្រី នាង វឿន បាននិយាយថា៖

«ពេលល្ងាច កូនពៅអ៊ុំកោសកាតឃើញរង្វាន់ ១​​ ម៉ឺនដុល្លារ អ៊ុំចាប់ផ្ដើមមានអារម្មណ៍រំភើប​ខ្លាំងណាស់ ហើយទឹកភ្នែកហូរមករាវៗម៉ង អ៊ុំមិនដែលគិតថាអ៊ុំមានសំណាងឈ្នះរង្វាន់ធំយ៉ាងនេះទេ។ អ៊ុំសប្បាយចិត្តពេករហូតដល់ដេកមិនលក់ពេញមួយយប់។ អ៊ុំគិតថានឹងយកលុយខ្លះទៅសងគេ ហើយទុកខ្លះឲ្យកូនដើម្បីរៀន និងខ្លះទៀតទុកទិញថ្នាំពេទ្យប្រសិនបើអ៊ុំឈឺ។» ​

សម្តីអ៊ុំស្រី នាង វឿន
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

គួរបញ្ជាក់ថាតាមរយៈ កាត «កោសឈ្នះ! កោសឈ្នះ!» គ្រប់កាតកោសប្រាក់រៀលទាំងអស់របស់ Smart គឺសុទ្ធតែមានរង្វាន់ដែលរង្វាន់សរុបទាំងអស់នោះមានដូចជា៖

https://s9.kh1.co/__image/w=650,h=150,q=100/e9/e99d9b145ac33a2fcb19983fea4747c3bd931e7c.jpg

ចាប់តាំងពីផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា Smart ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 4G ក្នុងឆ្នាំ ២០១៤ និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា4G + នៅឆ្នាំ ២០១៦ និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ ២០១៧ និង4.5G នៅឆ្នាំដដែល។

កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន Smart បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់ លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍ចល័ត Smart

ក្រុមហ៊ុន Smart ប្ដេជ្ញាបន្តនាំយកកម្មវិធីឈ្នះរង្វាន់ពិសេសៗ របៀបរស់នៅបែបឌីជីថលថ្មី និង​កម្មវិធីកំសាន្តជាច្រើនផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា៕ 

សម្រាប់ព័ត៌មានបន្ថែម និង​ព័ត៌មានថ្មីៗ​ពីក្រុមហ៊ុន Smart Axiata សូម​តាមដាន​លើទំព័រ​ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodiaឬចូលទៅកាន់ www.smart.com.kh

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T