ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ និង ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart Axiata បានផ្ដួចផ្ដើមការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។

យុវជន ជឹម ចិត្រា មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកឈ្នះរង្វាន់ ១០,០០០ ដុល្លារ ដំបូងគេបង្អស់ បានឲ្យដឹងថា៖
«ការឈ្នះរង្វាន់ទឹកប្រាក់១ ម៉ឺនដុល្លារពិតជាជួយខ្ញុំបានច្រើនមែនទែន ពីព្រោះឥឡូវនេះគឺពិបាករកការងារខ្លាំងណាស់ ដោយសារតែមានវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេស»។
អ្នកឈ្នះរង្វាន់សាច់ប្រាក់ ១០,០០០ ដុល្លារ ម្នាក់ទៀតគឺ លោកស្រី នាង វឿន ជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា លោកស្រីមិនដែលនឹកគិតថាមានសំណាង ឈ្នះរង្វាន់ធំយ៉ាងនេះទេ ហើយលោកស្រីនឹងយកលុយឈ្នះពីកម្មវិធីនេះទៅសងបំណុលគេ ខ្លះទុកឲ្យកូនរៀន និងខ្លះទៀតទុកប្រើប្រាស់ពេលចាំបាច់ណាមួយ។
អ៊ុំស្រី នាង វឿន បាននិយាយថា៖
«ពេលល្ងាច កូនពៅអ៊ុំកោសកាតឃើញរង្វាន់ ១ ម៉ឺនដុល្លារ អ៊ុំចាប់ផ្ដើមមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយទឹកភ្នែកហូរមករាវៗម៉ង អ៊ុំមិនដែលគិតថាអ៊ុំមានសំណាងឈ្នះរង្វាន់ធំយ៉ាងនេះទេ។ អ៊ុំសប្បាយចិត្តពេករហូតដល់ដេកមិនលក់ពេញមួយយប់។ អ៊ុំគិតថានឹងយកលុយខ្លះទៅសងគេ ហើយទុកខ្លះឲ្យកូនដើម្បីរៀន និងខ្លះទៀតទុកទិញថ្នាំពេទ្យប្រសិនបើអ៊ុំឈឺ។»

គួរបញ្ជាក់ថាតាមរយៈ កាត «កោសឈ្នះ! កោសឈ្នះ!» គ្រប់កាតកោសប្រាក់រៀលទាំងអស់របស់ Smart គឺសុទ្ធតែមានរង្វាន់ដែលរង្វាន់សរុបទាំងអស់នោះមានដូចជា៖

ចាប់តាំងពីផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា Smart ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 4G ក្នុងឆ្នាំ ២០១៤ និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា4G + នៅឆ្នាំ ២០១៦ និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ ២០១៧ និង4.5G នៅឆ្នាំដដែល។
កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន Smart បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់ លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍ចល័ត Smart។
ក្រុមហ៊ុន Smart ប្ដេជ្ញាបន្តនាំយកកម្មវិធីឈ្នះរង្វាន់ពិសេសៗ របៀបរស់នៅបែបឌីជីថលថ្មី និងកម្មវិធីកំសាន្តជាច្រើនផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodiaឬចូលទៅកាន់ www.smart.com.kh។